ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា និងនៅលើពិភពលោកកាន់តែបន្តរីករាលដាលខ្លាំង នៃការឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុង ក្នុងសហគមន៍នោះ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញ បានរបាយការណ៍ថា៖ រោគសញ្ញានេះ និងថ្នាំព្យាបាលមួយចំនួន គឺខុសពីវីរុសដែលតា ប្រសិនបើអ្នកឆ្លងអូមីក្រុងក្នុងកម្រិតស្រាល។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត David Cutler គ្រូពេទ្យនៅទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិកបាននិយាយថា៖ “ឱសថល្អបំផុតសម្រាប់ព្យាបាលអ្នកជំងឺអូមីក្រុងកម្រិតស្រាល គឺស្រដៀងនឹងឱសថដែលអ្នកអាចប្រើដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយស្រាល ឬផ្តាសាយធំ” ។
លោកវេជ្ជបណ្ឌិត David Cutler បានគូសបញ្ជាក់បន្ថែមថា ការព្យាបាលដែលត្រូវបានណែនាំមានដូចខាងក្រោម៖
១-ការរក្សាជាតិទឹកនៅក្នុងខ្លួន (ផឹកទឹកឲ្យបានច្រើន)
២-សម្រាកឲ្យបានគ្រប់គ្រាន់
៣-ទទួលទានអាហារូបត្ថម្ភបានល្អ
និង៤-លេបថ្នាំ Acetaminophen (Paracetamol) ឬ Ibuprofen ដើម្បីបំបាត់ការឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។
ដោយឡែកក្រសួងសុខាភិបាលកម្ពុជា បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ៖សហការី