សង្ឃ៤អង្គនិងកូនសិស្សមួយនាក់យកផាវបាល់គោះយករំសេវចាក់ចូលក្នុងកំប៉ុងត្រីខហើយដុត ផ្ទុះឆេះបង្កការភ្ញាក់ផ្អើលទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់ព្រះសង្ឃចំនួន០៤អង្គនិងកូនសិស្សមួយនាក់បានរងរបួសខណះ

កូនសិស្ស០១នាក់បានយកផាវបាល់គោះយករំសេវចាក់ចូលក្នុងកំប៉ុងត្រីខហើយដុត បណ្តាលផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅវត្តជួយសង្គ្រោះ បញ្ជួនមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២២នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាព្រះសង្ឃដែលរងរបួសមានព្រះនាម១ គង់ សុខហេង ព្រះជន្ម១៣វស្សា។

២ ព្រះនាម ប៉េ នៅ ព្រះជន្ម១៣វស្សា

៣ព្រះនាម កើត សុីណេត ព្រះជន្ម១៤ឆ្នាំវស្សាទី៤ព្រះនាមភាក់ មករា ព្រះជន្ម១៧ឆ្នាំ ព្រះសង្ឃ  (របួសធ្ងន់)និងទី

៥ឈ្មោះ អុិន រតនះ អាយុ១១ឆ្នាំ​កូន​សិស្ស(របួសធ្ងន់)ព្រះអង្គគង់នៅវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ។

តាមកូនសិស្សបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួននិងព្រះសង្ឃ៤អង្គ

បានយកផាវបាល់ គោះយករំសេវចេញហើយបានយកទៅចាក់ចូលក្នុងកំប៉ុងត្រីខបន្ទាប់មកក៏នាំគ្នាយកដុត ខណះនោះស្រាប់តែផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅវត្តជួយសង្គ្រោះ បញ្ជួនមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងតែម្ដង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print