អតីតមន្រ្តីគណបក្សដទៃជាង២រយនាក់ទៀតសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ :អតីតមន្រ្តីគណបក្សដទៃចំនួនជាង២០០នាក់ទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេមើលឃើញពីការដឹកនាំរបស់ គណបក្សប្រជាជន បានធ្វើឲ្យភូមិ ឃុំរបស់ពួកគេមានការអភិវឌ្ឍច្រើនជាបន្តបន្ទាប់នោះ។

  ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែងថា បងប្អូនដែលជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)និងគណបក្សមួយចំនួនទៀត បានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ នឹងធ្វើពិធីប្រកាសទទួលពួកគេជាផ្លូវការស្ថិតនៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 

  ដោយឡែកនៅ សហរដ្ឋអាមេរិកបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ រស់នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក បាននាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមការងារនៅសហរដ្ឋអាមេរិក និងបទសម្ភាសន៍ ជាវីដេអូជាក់ស្តែងនៅកន្លែងទីតាំងប្រមូលផ្តុំគ្នានោះ ។ 

សូមបញ្ជាក់ជូនថា, ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងក្រុមជនក្បត់ជាតិ សម រង្ស៉ី បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង២ទៀបភ្លឺ ចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ បងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវចរិកមិនថ្លៃថ្នូររបស់ទណ្ឌិត សម រង្ស៊ី ដោតនិយាយថា , សម រង្ស៊ី ជាមនុស្សពឹសពុល បង្កើតរឿងប្រឌិតច្រើន មានគំនិតធ្វើអោយខ្មែរបែកបាក់គ្នាជាដលម។ 

បើយោងតាមតាមសេចក្តីរាយការណ៍ពីរដ្ឋ Florida ទីកន្លែងកំពុងធ្វើបាតុកម្មបានឲ្យដឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើបាតុកម្មនៅទីនោះបានស្រែកខ្លាំងៗ ចំពោះវត្តមានរបស់ក្រុមអ្នកនយោបាយ បោកប្រាស់រាស្រ្តខ្មែរថា សម រង្ស៉ី ជាជនផ្តាច់ការ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ តែងតែបំផ្លិចបំផ្លាញជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងលក់ក្បាលឲ្យបរទេស។

លើសពីនោះក្រុមបាតុករក៏បានលើកបដាជាមួយពាក្យពេចន៍ថា ទណ្ឌិត សម រង្ស៉ី និងបក្សពួក គឺជាក្រុមបំផ្លាញជាតិ, សម រង្សី មេបោកប្រាស់ភូតកុហកជាតិសាសន៍ខ្លួន, ទណ្ឌិត សម រង្ស៉ី ជាជ័យលាភីបោកប្រាស់, ទណ្ឌិត សម រង្ស៉ី បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត, ទណ្ឌិត សម រង្ស៉ី ល្មមឈប់ធ្វើនយោបាយទៀតទៅ, ទណ្ឌិត សម រង្ស៉ី ចុះចេញទៅ ទុកឲ្យក្មេងជំនាន់ក្រោយធ្វើម្តង, ទណ្ឌិត សម រង្ស៉ី មិនហ៊ានចាត់យុវជនបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា។..ល។ 

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print