បងធម៌ប្អូនធម៌២នាក់ទាស់សម្ដីគ្នាក្នុងវង់ផឹកស្រា.ស រហូតក្លាយជាការបង្ហូរឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងមមាញឹកបន្តនីតិវិធី លើជនសង្ស័យជាជនដៃដល់ បន្ទាប់កាប់គូទំនាស់បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយផ្ទុះហឹង្សាក្នុងវង់ផឹកស្រា.សនៅក្នុងចម្ការក្រូចមួយកន្លែង ។

ហេតុការណ៍ផ្ទុះហឹង្សាកាប់គ្នាបណ្ដាលឲ្យរងរបួសខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ យប់ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចចំការចេក ក្នុងចម្ការមួយកន្លែង ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ត្រូវបានឃុំខ្លួន ឈ្មោះ ពៅ កុសល ហៅអាចៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ។ ចំណែកជនរងរបួស ឈ្មោះ កុត សុខនី ហៅនី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុជាមួយគ្នា ហើយជនសង្ស័យជាជនដៃដល់ និងជនរងរបួសជាកម្មករចាំចម្ការឲ្យ គេ(បងធម៌ប្អូនធម៌នឹងគ្នា)។

លោក ធាង ឡេង អធិការនគរបាលបន្តទៀតថា តាមចម្លើយជនសង្ស័យ(ពៅ កុសល ហៅអាចៃ)មុនកើតហេតុខ្លួន និងប្អូនធម៌(កុត សុខនី ហៅនី)បានបបួលគ្នាទៅទៀមលក់ស្រា.សមួយកន្លែងនៅក្បែនោះ រួចនាំគ្នាផឹកស្រាសអស់១លីត្រកន្លះស្រវឹងរៀងៗខ្លួន។ គ្រានោះ(សុខនី)ចេះតែជេរខ្លួន ខ្លួន(កុសល)ទ្រាំមិនបានក៏វាយដោយដៃបែបលេងទេ ខណៈនោះ(សុខនី)បានយកកាំបិតផ្គាក់ដេញកាប់ខ្លួន ប៉ុន្តែរូបគេបានចាប់កាំបិតបានក៍ដើរទៅខ្ទមចាំចម្ការក្រូចវិញ ។ បន្ទាប់មកសុខនីបានពូថៅក៏ដេញកាប់ខ្លួនទៀតទោះជាមានអ្នកឃាត់ក៏មិនស្ដាប់ដែរ។ឃើញដូច្នេះ ខ្លួន(កុសល)ទ្រាំពុំបានក៏កាប់វិញតែម្ដង បណ្ដាលឲ្យរងរបួស២កន្លែងត្រង់ស្លាបប្រជៀវខាងឆ្វេង១កន្លែង និងជើងខាងស្ដាំ១កន្លែង ។

លោក អធិការបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យជាជនដៃដល់(ពៅ កុសល ហៅអាចៃ)កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង។ ចំណែកជនរងរបួស(កុត សុខនី ហៅនី)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ភ្លាមៗក្រោយកើតហេតុ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print