ខេត្តបាត់ដំបង៖ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកឃើញពលករខ្មែម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរចំនួន ១២១នាក់ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតនាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩លើបុរសម្នាក់ជាពលករខ្មែរនេះ បានកើតឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សចេញជាលទ្ធផលភ្លាមៗតែម្តង។
ហើយបន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុរួចឃើញថា ពលករខ្មែរទាំងអស់មានចំនួន ១២១នាក់ ស្រី៤១នាក់ និងក្មេង១២នាក់. ដែលក្នុងនោះពលករចំនួន ៤៤នាក់ ស្រី ១៤នាក់ និងក្មេង ៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ៧៦នាក់.ស្រី២៧នាក់. និងក្មេង៧នាក់.ខាងក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន៕
ដោយ៖ ចន្ទ លីហ្សា