លោក ជា សុមេធី សូមសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់

ចែករំលែក៖

ខេត្តព្រៃវែង ៖ រោគសញ្ញាវិរុសបំលែងខ្លួនថ្មី អូមីក្រុង​ ( Omicron​ ) កំពុងនិងវាយលុកក្នុងសហគមន៏យ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ​សូមសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់។ នេះជាថ្លែងរបស់ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអភិបាលខេត្តលើកឡើងថា, ក្នុងករណីដែលបងប្អូនបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព និងរាយការណ៍មកកាន់អាជ្ញាធរ ឫ មណ្ឌលសុខភាពដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ សូមលោកតាលោកយាយ លោកពូអ្នកមីង បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូលចូលរួមទាំងអស់គ្នាដេីម្បីការពារខ្លួនយេីង និងក្រុមគ្រួសារជាទីស្រលាញ់របស់យេីង។

៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print