ខេត្តបាត់ដំបង៖អ្នកញៀនល្បែងបញ្ជល់មាន់ជិត១០នាក់ត្រូវសមត្ថកិច្ចចុះបង្រ្កាបក្នុងករណីលួចលេងល្បែងស៊ីសងដោយខុសច្បាប់( ភ្នាល់ដាក់លុយ) ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា កិច្ចប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចចំការក្រូចឆ្មាស្ថិតក្នុងភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ រួមនឹងវត្ថុតាងរួមមាន ៖
- មាន់ជល់ចំនួន ០២ ក្បាល
- ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១
- សង្វៀនសម្រាប់ជល់មាន់ចំនួន ០២
- ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១
- ម៉ូតូចំនួន ០២ គ្រឿង ។
បច្ចុប្បន្នត្រូវអ្នកញៀនល្បែងស៊ីសងទាំង០៧នាក់រួមនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យជំនាញកំពុងធ្វេីការសាកសួរស្រាវជ្រាវនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ចន្ទ លីហ្សា