អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ អស់​០១​ល្វែង​ ស្នាក់នៅ​ជាង​១០​ គ្រួសារ​ និង​ផ្ទះ​ឈេី​០១​ ខ្នង​ទាំង​ស្រុង​

ចែករំលែក៖

ភ្នំពេញ​៖​ ​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ធ​ខ្មែរ​អ៊ិស្លាមជាច្រើន​គ្រួសារ​អស់​ទាំង​ស្រុង​ ផ្អើល​អស់​រថយន្ដ​បង្កា​រនិង​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។ 

ហេតុ​ការណ៍នេះ​បាន​កេីត​ឡេីង​កាលពី​វេលាម៉ោង​០១​ និង​៣០នាទី​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​៣​ ផ្លូវ​មាត់​ទន្លេ​ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​​ ។ 

ប្រភព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​  ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រង​គ្រោះ​ជាច្រើន​នាក់​បាន​ប្រាប់​ទាំង​ភ្នែក​ឱ្យ​ដឹងថា​ទីតាំង​កេីតហេតុ​ខាង​លើ​ គឺ​ពួកគាត់​ជួល​ដី​គេ​ សង់​​ផ្ទះស្នាក់នៅ​  ។  

ប្រភព​ដដែល​បន្ត​ទៀត​ថា​​ក្នុង​មួយ​គ្រួសារ​ សង់​បន្ទប់​ស្នាក់​នៅ​ ទំហំ​០៤ម៉ែត្រគុណ០​៥ម៉ែត្រ​  ធ្វើ​ពី​ឈេី​ ប្រក់​ស័ង្កសី​ សរុប​គ្រួសារ​ដែល​ស្នាក់នៅ​ទាំងអស់មាន​ចំនួន​ជាង​១០​ គ្រួសារ​  ។ ហើយ​មុន​ពេល​កេីត​ហេតុ​ គឺ​មាន​អណ្ដាត​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ ចេញ​ពី​បន្ទប់​ស្នាក់​នៅ​ មួយ​នៅ​ខាង​ចុង​គេ​ ដែរលម្ចាស់​បន្ទប់​ បិទ​ទ្វារ​ នាំ​គ្នា​ទៅ​ធ្វើការ​អស់​ បង្ក​ជា​អណ្ដាត​ភ្លើង​ឆេះ​រាលដាល​ បន្ត​បន្ទាប់​គ្នា​ រហូត​គ្រប់​គ្រង​លែង​ជាប់​  និង​ ឆ្លង​រាលដាល​ ដល់​ផ្ទះ​ឈេី​ មួយ​ខ្នង​ធំ​ បណ្តាល​ឱ្យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង​ ផ្អើល​ប្រជាពលរដ្ឋ​ជិត​ខាង​ នាំ​គ្នា​រត់​យក​តែ​ ប្រាស់អាយុ​ រៀងៗខ្លួន​  បាន​ត្រឹម​នាំគ្នា​អង្គុយ​មេីល​ផ្ទះ​របស់​ខ្លួន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ ។   ភ្លាមៗ​នោះ​ដែរ​ប្រជាពលរដ្ឋ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ហៅរថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ ចេញ​អន្តរាគមន៍​  បាញ់​ទប់​ស្កាត់​ មិន​ឲ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឡេីយ​ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាប​ឆេះ​ ប្រជាពលរដ្ឋដាក់​ការ​សន្និដ្ឋាន​ បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​៕

     

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print