ជនជាតិចិនបេីករថយន្តលឿនធ្លាក់ជង្ហុកក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ ជនជាតិចិនមួយក្រុមបេីករថយន្តម៉ាកព្រូសមួយគរឿងក្នុងល្បឿនលឿនដូចហោះខណៈដល់ផ្លូវមានសភាពជង្ហុកមិនដឹងបួងចង្កូតយ៉ាងមិចស្រាប់តែក្រឡាប់ផ្ងាជេីងមួយចំហៀងតែមិនមានមនុ្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចស្តុបកប់ស្រូវ​ ផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ត៉ាកព្រូស​ពណ៌ផ្សែងបារី​ ពាក់ស្លាកលេខភ្នំពេញ2AX 0797 បេីកបរដោយជនជាតិចិននិងរួមដំណេីរជនជាតិចិនមួយក្រុមទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុដោយសារតែស្ថានភាពផ្លូវមានជង្ហុកផងនោះមិនដឹងបួងចង្កូតយ៉ាងមិចក៏ក្រឡាប់ផ្ងាជេីងម្ខាងអូសជាច្រេីនម៉ែត្រ​ បណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុដោយសារតែមិនប៉ះពាល់ដល់អ្នកផ្សេងទេីបប្រគល់រថយន្តឲ្យម្ចាសយកទៅជួសជុលខ្លួនឯង៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print