Breaking news ៖ អ៊ុយក្រែនប្រកាសថា បានបាញ់កម្ទេចយន្តហោះចម្បាំងរុស្ស៊ី ៦គ្រឿង(មានវិដេអូ)

ចែករំលែក៖

សារព័ត៌មានCNN នៅថ្ងៃទី២៤ខែកុម្ភៈ បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអ៊ុយក្រែនបញ្ជាក់ថា កម្លាំងការពារដែនអាកាសអ៊ុយក្រែនបានប្រកាសថា បានបាញ់ទម្លាក់យន្តហោះចម្បាំង រុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ។ ក្នុងពេលជាមួយគ្នានេះដែរ សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បានប្រកាសថា រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៊ុយក្រែន។ ការវាយប្រហាររួមមាន ពីដែនអាកាសដើម្បីកម្ទេចប្រពន្ធការពារមីស៊ីលរបស់អ៊ុយក្រែន ការវាយប្រហារតាមដែនគោក ការវាយប្រហារពីយន្តហោះចម្បាំង និងវាយប្រហារពីដែនសមុទ្រ ។ ក្រៅពីនេះក៏មានការវាយប្រហារតាមបណ្តាញ់ អេឡិចត្រូនិច ដើម្បីគ្រប់គ្រងផ្ទៃដីដ៏ធំរបស់អ៊ុយក្រែន។ លោក Marco Rubio បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានព្យាយាមគ្រប់គ្រងអាកាសយានដ្ឋានយោនៅក្នុងទីគ្រុង Kiev ដើម្បីដណ្តើមគ្រប់គ្រងទីក្រុងនេះ។ ព័ត៌មានដែលោក Marco Rubio ប្រកាសនោះគឺពឹងផ្អែកទៅលើព័ត៌មានចារកម្មនៃគណៈកម្មការចារកិច្ចរបស់ព្រឹទ្ធសភាអាមេរិក៕ដោយ៖សាធី

រូបថត៖Daily mail.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print