ភ្ញាក់ផ្អើលទាំងព្រឹកផ្ទះឡៅតឿមួយខ្នង ចិញ្ចាំងថ្មឈើក្រោយដំបូលស័ង្កសី ត្រូវបានអគ្គិភ័យហក់ត្របាក់អស់គ្មានសល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ផ្ទះតៀមមួយខ្នងមានឡៅតឿ ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ទាំងទ្រព្យសម្បត្តិក្នុងផ្ទះរួមជាមួយលុយ២ពាន់ដុល្លារនិងមាស១

តម្លឹងដែលខំសន្សំមិនហ៊ានចាយ និងផ្ទះមួយខ្នងនេះខំសន្សំលុយធ្វើមិនខ្លាចនឿយហត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចជាប់នឹងរបងការិយាល័យបច្ចេកទេសយោធភូមិភាគទី១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុង ខេត្តស្ទឹងត្រែង។

   បើតាមប្រភពពីពលរដ្ឋរស់នៅជិតខាង បានឱ្យដឹងថា: មុនកើតហេតុគេឃើញម្ចាស់ផ្ទះនៅយ៉ាបមុខផ្ទះ តែមិនដឹងមូលហេតុអ្វីស្រាប់តែមានភ្លើងនិងផ្សែងហុយធ្វើឱ្យម្ចាស់ផ្ទះស្រែកឆោឡោរត់ចូលក្នុងផ្ទះមិនដឹងជាយកអ្វីបាន គឺជួយបានតែកូនប្រុសពៅម្នាក់ដែលកំពុងដេក ហើយភ្លើងក៏ឆេះខ្លាំងឡើង អ្នកជិតខាងក៏បានចូលមកជួយដែរ តែភ្លើងឆេះខ្លាំងពេកបានត្រឹមតែឈរមើលប៉ុណ្ណោះ។ ប្រភពដដែលបានបន្តថា: គ្រានោះគេក៏ឃើញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបច្ចេកទេស និងការិយាល័យទី៤ យោធភូមិភាគទី១បានចេញមកបម្រុងជួយពន្លត់ដែរ តែពេលចេញមកដល់ហើយបែរជាថាអត់មានទឹក រួចក៏បើកត្រឡប់ចូលបន្ទាយវិញទៅ ពិតជាគួរឱ្យសោកស្តាយពន់ពេក ខណៈភ្លើងកំពុងតែឆេះខ្លាំង។ នេះដូចបទចម្រៀងលោកតាស៉ិន ស៉ីសាមុត មួយឃ្លាច្រៀងថា មឈូសដល់បច្ឆាគេថាមិនដុត ពិតជាគួរឲ្យតក់ស្លុតមែន ហែសពមកវិញ។ ក្រោយមកគេក៏បានឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន

នគរបាលខេត្តស្ទឹងត្រែងបានមកដល់ចំនួន២គ្រឿងចុះជួយធ្វើអន្តរាគមន៍រហូតបាញ់ពន្លត់ភ្លើងរលត់ដោយជោគជ័យ។ 

តែគួរឲ្យសោកស្តាយភ្លើងបានឆេះអស់ផ្ទះ អស់ទ្រព្យសម្បត្តិទាំងស្រុងសូម្បីតែកន្ទបក៏មិនសល់ដែរ។ ដូចពាក្យចាស់លោកពោលថា: ស៊ូលិចទូកកណ្ដាលទន្លេ មិនឱ្យភ្លើងឆេះផ្ទះឡើយ បើឆេះហើយអ្វីៗក៏មិនសល់ដែរ គួរតែប្រុងប្រយ័ត្នទាំងអស់គ្នា ហើយនេះជារដូវក្តៅផង គួរតែប្រយ័ត្នទាំងអស់គ្នានូវភ្លើងចង្ក្រាន ភ្លើងអគ្គិសនីត្រូវបិទបារ៉ែតមុនចេញឆ្ងាយពីផ្ទះ ជាពិសេសថ្ងៃសីល ថ្ងៃបុណ្យដុតធូប។

សមត្ថកិច្ចបានឱ្យដឹងដែរថា ផ្ទះដែលឆេះខាងលើនោះបណ្តាលមកពីរទុស្សេខ្សែភ្លើង។  

ម្ចាស់ផ្ទះរងគ្រោះឈ្មោះឌី វុត្ថា អាយុ៥៧ឆ្នាំ ត្រូវជាប្តី ប្រពន្ធឈ្មោះថៃ ចាន់ណា អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្តីមុខរបរសន្តិសុខទឹកស្អាត ឯប្រពន្ធលក់ដូរតិចតួចក្នុងផ្សារគីឡូ២ ក្រុងស្ទឹងត្រែង។ ផ្ទះដែលត្រូវភ្លើងឆេះនោះជាប្រភេទផ្ទះតៀម ជញ្ជាំងថ្ម ខាងក្រោម ដំបូលស័ង្កសី ទទឹង៥.៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ។ ទ្រព្យសម្បត្តិខូចខាតទាំងស្រុង ក្នុងនោះក៏មានលុយ២ពាន់ដុល្លារ និងមាស១តម្លឹង៕

ដោយ:មាស សុផាត

...

IMG_0956

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print