ប្រធានក្រុម Bayern Munich អ្នកចាំទី Manuel Neuer បានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ជង្គង់ក្នុងខែនេះ ហើយអ្នកចាំទីរូបនេះបានបញ្ចប់ការហ្វឹកហាត់រត់ដំបូងរបស់គាត់។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។
Neuer បានលេងក្នុងជ័យជម្នះ ៣-២ របស់ក្រុ Bayern Munich លើក្រុម RB Leipzig កាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីទទួលបានកំណត់ត្រាឈ្នះ និងស្មើនៅក្របខ័ណ្ឌ Bundesliga លើកទី៣១០។ក្នុងការអវត្តមានរបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះ ក៏ធ្វើឲ្យក្រុម Bayern Munich ត្រូវបានចាញ់ ៤-២ ក្នុងលីកដោយក្រុម Bochum ហើយបានស្មើ ១-១ ជាមួយ Salzburg ក្នុងការប្រកួត Champions League ជុំទី១៦មុនពេលបញ្ចប់លទ្ធផលដ៏អាក្រក់បំផុតរបស់ពួកគេសម្រាប់រយៈពេល១០ខែជាមួយនឹងលទ្ធផល ៤-១ ប្រកួតឈ្នះក្រុម GreutherFuerth។ក្រុម Bayern Munich បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំហានបន្ទាប់នៅលើផ្លូវត្រឡប់មកវិញ! Manuel Neuer បានបញ្ចប់វគ្គរត់លើកដំបូងនៅ Saebener Strasse កាលពីថ្ងៃព្រហស្បតិ៍”។
ក្លិបមិនបានបន្តថា ពេលណា Neuer នឹងចូលលេងវិញទេ ប៉ុន្តែរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បាននិយាយថា គាត់អាចនឹងអវត្តមានរហូតដល់ពាក់កណ្តាលខែមីនា។ ក្រុម Bayern Munich បច្ចុប្បន្នមាន៦ពិន្ទុដាច់នៅលើកំពូលតារាង Bundesliga ខណៈដែលក្រុមនេះអាចនឹងគ្រងជើងឯក១០ដងជាប់ៗគ្នា ៕ (រូបភាព ៖ BBC Sport/Bayern FC)