មេទ័ពអាមេរិក៖ មានតែរុស្ស៊ីប៉ុណ្ណោះទើបមានសមត្ថភាពកម្ទេចអាមេរិក

ចែករំលែក៖

លោក Mark Milly ជាមេទ័ព​ និងជាបេក្ខភាពអគ្គមេបញ្ចាការកងទ័ពអាមេរិក បានឲ្យដឹងថា សមត្ថ​ភាពបរមាណូ​របស់រុស្ស៊ីគឺគ្រប់គ្រាន់សម្រាប់កម្ទេចអាមេរិកមិនឲ្យសេសសល់នៅលើ​ភព​ផែនដីនេះ។ នៅក្នុងលោកនេះគ្មានប្រទេសណាមួយដែលមានសមត្ថភាព​ក្រៅពី​រុស្ស៊ីឡើយ។
សារព័ត៌មាន​The Washington Times បានដកស្រង់សម្តីលោក​Milly មានប្រសាសន៍នៅក្នុងកិច្ច​ប្រ​ជុំបណ្តាមេទ័ពអាមេរិកប្រចាំតំបន់និមួយៗថា​«រុស្ស៊ីជាប្រទេសតែមួយគត់នៅលើភពផែនដី​ដែលមានសមត្ថភាពបរមាណូគ្រប់គ្រាន់សម្រាប់កម្ទេចទឹកដីអាមរិកឲ្យក្លាយទៅជាផេះ»។
ប៉ុន្តែ​ ដូចអ្វីដែលសារព័ត៌មានបានសរសេរ​ មេទ័ពអាមេរិកមិនដែលមានអ្វីថ្មីសម្រាប់ពលរដ្ឋអា​មេ​រិក​នោះឡើយ។ កន្លងមកបេក្ខភាពដែលគ្រោងឡើងកាន់តំណែងខ្ពស់នៅក្នុងជួរកងទ័ព ក៏​មានប្រសាសន៍ដូចគ្នានេះដែរ។កាលពីជិតមួយខែមុនមេទ័ព​Joshph DunFord ដែលជាបេក្ខ​ភាព​ប្រធានគណ:កម្សធិការមេបញ្ចាការទាហានសម្ព័ន្ធមិត្តអាមេរិកក៏បានប្រកាសដូចគ្នានេះដែរ ដោយ​បញ្ចាក់ថារុស្ស៊ីគឺជាការគម្រាមកំហែងទីមួយរបស់អាមេរិក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កាលពីពេលកន្លងមកមេបញ្ចាការកងទ័ពកាំជ្រួចមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ីបានបញ្ចាក់ថាប្រសិនបើរុស្ស៊ីរងការវាយប្រហារនោះរុស្ស៊ីនឹងតប់តវិញដោយ​កាំជ្រួចមីស៊ីលបំពាក់ក្បាល់គ្រប់បរមាណូ។ រុស្ស៊ីនិងកម្ទេចទីតាំងកាំជ្រួចមីស៊ីលរបស់អាមេរិក​ដែលមាននៅគ្រប់ទិសទីជុំវិញពិភពលោក។
មេទ័ពរុស្ស៊ីលោក​Viktor Yesin និយាយទៅកាន់សារព័ត៌មានរុស្ស៊ី​RIA Novosti ថា។ «រាល់ទីតាំង​កាំជ្រួចមីស៊ីលការពាររបស់អាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោកនិងត្រូវបំផ្លាញប្រសិនបើ​មានសង្គ្រាមកើតឡើង។ បើមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអាមេរិកនោះរុស្ស៊ីចាំបាច់ត្រូវតែ​កម្ទេចទីតាំងកាំជ្រួចមីស៊ីលរបស់អាមរិកជាមុនទើបអាចវាយលុកចូលទឹកដីអាមេរិកដោយមីសីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូ។
ការដែលអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅតំបន់អឺរ៉ុប ដោយយកហេតុផលការពារសម្ព័ន្ធ​មិត្តអឺរ៉ុបគេចផុតពីការវាយប្រហារដោយមីស៊ីលពីអីរ៉ង និងកូរ៉េខាងជើង។ ការដាក់មីស៊ីល​នៅទីនោះបានធ្វើឲ្យមានការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងវ៉ា​ស៊ីន​តោនបញ្ចាក់ថា​ប្រព័ន្ធមីស៊ីលការពារនៅតំបន់អឺរ៉ុបមិនសម្រាប់ប្រឆាំងរុស្ស៊ីឡើយ ប៉ុន្តែ​អាមេរិកមិនបានធានាជាផ្លូវការថាមិនសម្តៅរុស្ស៊ីនោះដែរ។
មេទ័ពរុស្ស៊ីបញ្ចាក់ទៀតថា​នៅពេលនេះកិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូជាមួយអីរ៉ងរួចជា​ស្រេចតើអាមេរិកយកហេតុផលណាទៀតសម្រាប់ដាក់ប្រព័ន្ធមិស៊ីលនៅជុំវិញប្រទេសរុស្ស៊ី។
ចំពោះមេទ័ពអាមេរិកបានដឹងយ៉ាងច្បាស់ថា​ប្រទេសណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់​សម្រាប់តទល់និងអាមេរិកនោះ អាមេរិកត្រូវតែប្រុងប្រយ័ត្នទប់ស្កាត់ទុកជាមុន មិនទុកឲ្យហួស​ពេលនោះឡើយ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ចាក់ថា​ ប្រសិនបើអាមេរិកនិងរុស្ស៊ីផ្ុះសង្គ្រាមនឹងគ្នាពិភព​លោក​និងក្លាយទៅជាយ៉ាងណា? រុស្ស៊ីនិងអាមរិកមានគ្រាប់បែកបរមាណូប្រហាក់ប្រហែល​គ្នា អាចកម្ទិចប្រទេសទាំងពីរគ្មានសេសសល់លើភពផែនដីយើងនេះ។ អ្វីដែលគេព្រួយបារម្ភនោះ​បើសង្គ្រាមកើតឡើងវាមិនត្រឹមបញ្ចប់រវាងរុស្ស៊ីនិងអាមេរិកឡើង​អាមេរិកនិងរុស្ស៊ីរលាយ ប្រាកដជាមិនទុកឲ្យភពផែនដីនេះរស់នៅបានសុខឡើយ។ បើគិតពីចំនួនគ្រប់បែកបរមាណូ​របស់អាមេរិកនិងរុស្ស៊ីគឺគ្រប់គ្រាន់សម្រាប់បំផ្លាញពិភពទាំងមូល។​
​មនុស្សជាតិ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ​ពី​ភព​ផែនដី​ដោយសារ​តែ​មនុស្ស​ លោក​ផ្ទាល់​ជា​អ្នក​ធ្វើ​ឱ្យ​បាត់បង់​នូវ​អ្វី​ ដែល​ខ្លួន​មាន​។​ គ្រាប់បែក​ប្រល័យ​លោក​ របស់​ប្រទេស​មហាអំណាច​ដូច​អា​មេ​រិ​ក​ រុ​ស្ស៊ី​ ចិន​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ និង​ប្រទេស​ អឺរ៉ុប​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ភព​ផែនដី​ លាយ​សាបសូន្យ​សូម្បីតែស្មៅមួយទងក៏មិនអាចដុះរួចដែរ។​
​នៅ​ពេល​នេះ​ប្រទេស​មហាអំណាច​ មិន​ទាន់​ឈាន​ដល់​សន្ធិសញ្ញា​អន្ដរជាតិ​ មិន​រីកសាយ​ភាយ​អាវុធ​បរមាណូ​ មូលហេតុ​ដោយសារ​តែ​ប្រទេស​មហា​ អំណាច​ខ្លាច​បាត់បង់​អំណាច​របស់​ខ្លួន​ ប្រសិនបើ​គ្មាន​អាវុធ​បរមាណូ​ទេ​នោះ​។​ សេចក្ដី​ព្រាង​ដែល​ជា​ការ​ផ្ដួចផ្ដើម​គំនិត​ របស់​បណ្ដា​ប្រទេស​អា​រ៉ាប់​ មិន​អាច​អនុ​ ម័ត​ចេញ​ទៅ​រួច​ដោយសារ​តែ​មានការ​ ជំទាស់​ពី​សំណាក់​សហរដ្ឋអាមេរិក​ និង​ សម្ពន្ធមិត្ដ​ ។​
​សេចក្ដី​ព្រាង​សេចក្ដីសម្រេច​ដែល​ គាំទ្រ​ដោយ​បណ្ដា​ប្រទេស​អា​រ៉ាប់​បាន​ កំណត់​យក​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៦​ ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ​ ក្នុង​ការ​កោះ​ ប្រជុំ​សន្និសីទ​ស្ដី​ពី​ការ​បង្កើត​តំបន់​គ្មាន​ អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា​ ព្រម​ ទាំង​ដាក់បន្ទុក​ឱ្យ​លោក​បាន​ គី​មូ​ន​ អគ្គ​ លេខាធិការ​អង្គការសហប្រជាជាតិ​ជា​ អ្នកដឹកនាំ​គម្រោង​បង្កើត​តំបន់​គ្មាន​ អាវុធ​នុយក្លេអ៊ែរ​នេះ​។​ ក៏​ប៉ុន្ដែ​សេចក្ដី​ ព្រាង​នេះ​ត្រូវ​ជាប់​គាំង​ ដោយសារ​តែ​ មានការ​ជំទាស់​ពី​សំណាក់​សហរដ្ឋ​ អា​មេ​រិ​ក​ អង់គ្លេស​ និង​កា​ណា​ដា​ ។​
​មន្ដ្រី​ការទូត​របស់​ប្រទេស​ទាំង​៣​នេះ​ បាន​ធ្វើការ​ពន្យល់​ថា​ ពួក​គេ​មិន​ប្រឆាំង​ នឹង​គម្រោង​បង្កើត​តំបន់​គ្មាន​នុយក្លេអ៊ែរ​ នៅ​មជ្ឈិមបូព៌ា​នេះ​ទេ​ ក៏​ប៉ុន្ដែ​ ពួក​គេ​មិន​ ឯកភាព​នឹង​ការ​ចេញ​សេចក្ដីសម្រេច​ ដាក់​ឱសានវាទ​ ដោយ​មិន​មានការ​ព្រម​ ព្រៀង​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ ។​
​ក៏​ប៉ុន្ដែ​អ៊ី​រ៉​ង់​វិញ​ក្នុង​នាម​ក្រុម​ប្រទេស​ មិន​ចូលបក្ស​សម្ព័ន្ធ​បាន​ស្ដីបន្ទោស​ដល់​ ប្រទេស​ទាំង​៣​នេះ​ថា​បាន​រារាំង​គម្រោង​ដែល​មានការ​គាំទ្រ​ពី​សំណាក់​ ប្រទេស​ ភាគច្រើន​ដើម្បី​គ្រាន់តែ​ការពារ​ផល​ ប្រយោជន៍​របស់​ប្រទេស​មួយ​ដែល​មិន​ ស្ថិត​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​ អាវុធ​នុយក្លេអ៊ែរ​ ។​
តើពេលណាទៅតើបគេបោះបង់អាវុធបរមាណូ​​ដូចជាការបោះបោះបង់អាវុធគីមី ដែលបាន​ហាមប្រើប្រាស់នៅគ្រប់រូបភាពនៃសង្គ្រាម។ ការអត់ថ្មត់របស់មនុស្ស​ដែលមានតណ្ហា កេលេសគ្រប់ដណ្តប់គឺមានកំណត់ បើទុកឲ្យមានគ្រប់បែកបរមណូនោះ ពិភពលោកនឹងគ្មាន​ថ្ងៃបានស្ងប់នោះឡើយ៕

20150723-081729.jpg

20150723-081725.jpg

...

20150723-081734.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print