កម្លាំងទាហានរុស្ស៊ី វាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel នៅជាយរដ្ឋធានីដោយជោគជ័យ

ចែករំលែក៖

តាមការបញ្ជាក់ពីកម្លាំងទាហានអ៊ុយក្រែន ទាហានរុស្ស៊ី បានបញ្ជូនកម្លាំងពិសេស ដែលមានឧទ្ធម្ភាគចក្រវាយលុក២០ គ្រឿងប្រភេទ Ka-52 និង Mi-8 ដឹកកម្លាំងទាហានទៅវាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel របស់អ៊ុយក្រែន។ តាមសារព័ត៌មាន UNIAN បានផ្សាយថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា ទាហានរុស្ស៊ីបានដណ្តើមគ្រប់គ្រងអាកាសយានដ្ឋាន Gostomel មានចម្ងាយពីរដ្ឋធានីប្រមាណ១៧គីឡូម៉ែត្រប៉ុណ្ណោះនៅភាគខាងជើង។ នោះជាអាកាសយានដ្ឋានយោធាដ៏សំខាន់ នៅជិតអាកាសយានដ្ឋាអន្តរជាតិ Antonov ។ ការដណ្តើមបានទីតាំងខាងលើ ជាការបើកផ្លូវឲ្យទាហានរុស្ស៊ីចូលគ្រប់គ្រង រដ្ឋធានីអ៊ុយក្រែនដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងKiev ។ ក្នុងពេលនេះដែរអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានបានបំផ្លាញគោលដៅចំនួន៨៣ នៅក្នុងទឹកដីអ៊ុយក្រែន និងកម្ទេចយន្តហោះចម្បាំងអ៊ុយក្រែនជាច្រើនគ្រឿង ក្នុងនោះមានទាំង យន្តហោះគ្មានមនុស្សបើក ៕ដោយ៖សាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print