ផ្លូវបេតុងរងការខូចខាតដែលអាជ្ញាធរគាស់កាយគ្រោងចាក់បេតុង មិនទាន់បានចាក់ ជួបការលំបាកពលរដ្ឋថតរិះគន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែររងការខូចខាតនៅចំណុចផ្សារហ៊ុយឡេងឋិតក្នុងមិត្តភាព សង្កាត់និងប៉ោយប៉ែត ដែលអាជ្ញាធរដែលអាជ្ញាធរគាស់កាយគ្រោងចាក់បេតុង មិនទាន់បានចាក់ ក្រោយភ្លៀងធ្លាក់ជួបការលំបាកក្នុងការធ្វើដំណើរទៅមកពលរដ្ឋថតរិៈគន់ ថាកាយហើយមិនព្រមធ្វើឡើងវិញ។
ឆ្លើយតមការរិៈគន់មន្ត្រីនាំពាក្យសាលាក្រុងប៉ោយប៉ែតលោក ស៊ូ បាន បានបញ្ជាក់ប្រាប់នៅថា៖ជាការពិតដែលផ្លូវបេតុងចំណុចផ្សារហ៊ុយឡេងឋិតក្នុងមិត្តភាពរងការខូចខាតហើយអាជ្ញាធរសង្កាត់.ក្រុងប៉ោយប៉ែតបានចុះកាយផ្លូវបេតុងដែលខូចចេញហើយចាក់ក្រាលកំទិចថ្មមិចដើម្បីអោយចរាចរណ៍ទៅមកដោយងាយស្រួល។
មន្ត្រីនាំពាក្យរូបនោះបានបញ្ជាក់ថា៖ក្រោយពេលកាយហើយស្រាប់តែប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់អាក់ខានមិនបានជួសជុល ដោយទុករងចាំស្ងួតទើបបន្តចាក់កំទិចថ្មមិចបន្ថែមកិនបង្ហាប់ តែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែលខូចបានថតផ្លូវដែលខូចលិចទឹកបង្ហោះព័ត៌មានចោទថាអាជ្ញាធរឈូសឆាយផ្លូវចេញហើយមិនព្រមធ្វើទៅវិញ។
លោក ស៊ូ បាន មន្ត្រីនាំពាក្យសាលាក្រុងបានបញ្ជាក់ថា៖ក្រោយឃើញព័ត៌មានបានផ្សាយអាជ្ញាធរសង្កាត់.ក្រុងបានចុះទៅជួបប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលរងការខូចខាតបង្ខំអោយអាជ្ញាធរកសាងផ្លូវបេតុងឡើងវិញ តែមិនទាន់មានគម្រោង និងថវិការកសាងតែ
អាជ្ញាធរសម្រេចជួយចេញថ្លៃដែក និងថ្លៃឈ្នួលកសាងតែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវខាងលើសុំឲ្យចូលរួមទើបអាចកសាងបាន តែប្រជាពលរដ្ឋសុំទុកពេលជជែកគ្នាសិន៕ ហើយពលរដ្ឋក៏បានលើកឡើងថានៅទីក្រុងប៉ោយប៉ែត
ផ្លូវបេតុងប្រាមាណជា90%ត្រូវបានពលរដ្ឋជួយចូលរួម៥០+៥០ជាមួយ
ពលរដ្ឋរសនៅសងខាងផ្លូវទើបកើតចេញជាផ្លូវបេតុងដូចសព្វថ្ងៃ បើគ្មាន
ការចូលរួមពីសំណាក់ពលរដ្ឋនោះទេម្លោះនៅទីក្រុងប៉ោយប៉ែតគ្មានផ្លូវល្អ
ជិះម៉ូតូបើករថយន្តស្រួលដូចសព្វថ្ងៃដែរ គួណាស់ផ្លូវរងការខូចខាតបន្តិច
បន្តួចកុំរំពឹងពលរដ្ឋ ព្រោះកញ្ចប់
ថវិការសាងសង់របស់សង្កាត់និងក្រុង
យកមកបែងចែកធ្វើជូនពលរដ្ឋផង៕


ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print