នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសឲ្យដឹងថា ចិនបានបន្ថយការរិតត្បិតទាំងអស់សម្រាប់វិស័យជាពណិជ្ជកម្មជាមួយរុស្ស៊ី គឺជារឿងមិនអាចទទួលយកបានឡើយ។ នោះមិនខុសអ្វីដែលបោះខ្សែសង្គ្រោះឲ្យរុស្ស៊ីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធការវាយប្រហារអ៊ុយក្រែន។ ក្នុងពេលនេះចិនបានលុបចោលការនាំចូលម្សៅមីពីរុស្ស៊ី ខណៈប្រទេសជាច្រើនផ្សេងទៀត នៅតែបន្តដាក់ទណ្ឌកម្មនៅឡើយទេ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់នៅថ្ងៃទី ២៥ខែកុម្ភៈថា «អ្នកមិនគួរទៅនិងបោះខ្សែសង្គ្រោះដល់រុស្ស៊ីដែលកំពុងតែវាយប្រហារទៅលើប្រទេសផ្សេងទៀតឡើយ»។ កន្លងមកចិនបានបន្ថយការនាំចូលទំនិញពីរុស្ស៊ី ដោយបញ្ហាផ្សេងៗ តែពេលនេះចិនបានលុបចោលបម្រាមទាំងស្រុង ដើម្បីជួយដល់រុស្ស៊ី មានកម្លាំងរឹងមាំមិនខ្វល់ពីបញ្ហាសេដ្ឋកិច្ចដើម្បីធ្វើសង្គ្រាម។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានប្រកាសថា « ក្នុងពេលបច្ចុប្បន្នពិភពលោកកំពុងតែនាំគ្នាដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី ដោយសារតែការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ផ្ទុយទៅវិញចិនបន្ថយការរិតត្បិតនិងបង្កើនវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ីបន្ថែមទៀត ដែលជារឿងមិនអាចទទួលយកបានឡើយ»។ បណ្តាប្រទេសលោកខាងលិច មានអូស្ត្រាលី អាមេរិក អង់គ្លេស ជប៉ុន និងប្រទេសសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី លើកលែងតែចិនបណ្តោះដែលបង្កើនវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ី ក្លាយជាខ្នងបង្អែកដ៏រឹងមាំក្នុងវិស័យសេដ្ឋកិច្ច មិនខ្វល់ពីការដាក់ទណ្ឌកម្មពីលោកខាងលិចនោះឡើយ៕ដោយ៖សាធី
រូបថត៖saigondautu.com.vn