ទីលានបាល់ទាត់Futsalមួយទៀត បានប្រគល់ជូនវិទ្យាល័យព្រែកលៀបក្នុងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនTaica

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញ លោកមិកាមិ ម៉ាសាហ៊ិរ៉ូ ឯកអគ្គរាជទូតជប៉ុនបានចូលរួមក្នុងពិធីប្រគល់ទីលានបាល់ទាត់Futsal នៅវិទ្យាល័យព្រែកលៀប ជាមួយវត្តមានរបស់ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះជាទីលានបាល់ទាត់Futsal ទី៤ ដែលផ្តល់ដោយក្រុមហ៊ុន Taica ដល់កម្ពុជា។

ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា,  ក្រុមហ៊ុនTaica មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនដែលផលិតសម្ភារៈស្នោពិសេស សម្រាប់ប្រើប្រាស់សម្រួលក្នុងផលិតផលស្បែកជើងកីឡា។ ស្នោទាំងនេះក៏ត្រូវបានយកមកធ្វើជាទីលានបាល់ទាត់futsal ដើម្បីសម្រួលដល់ជើងរបស់អត្តពលិក។ សារជាវីដេអូរបស់លោក KUBO Takefusa ដែលជាកីឡាករបាល់ទាត់ជប៉ុនដ៏ល្បីបំផុតម្នាក់ត្រូវបានបង្ហាញនៅក្នុងពិធីនេះ។

ដោយសារអគារសិក្សាមួយក្នុងចំណោមអគារសិក្សានៃវិទ្យាល័យព្រែកលៀបត្រូវបានសាងសង់ដោយ JICA ឯកអគ្គរាជទូតមិកាមិ បានសម្តែងការពេញចិត្តចំពោះការគាំទ្របន្ថែមពីប្រទេសជប៉ុនដល់វិទ្យាល័យនេះ។ យើងសង្ឃឹមថាការរួមចំណែកទាំងនេះនឹងអាចជួយឱ្យជីវិតរបស់សិស្សវិទ្យាល័យវ័យនៅកម្ពុជាកាន់តែប្រសើរឡើង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print