ជោគវាសនាចុងក្រោយរបស់ប្រធានាធិបតី អ៊ុយក្រែន នឹងទៅជាយ៉ាងណា?

ចែករំលែក៖

ប្រទេសអ៊ុយក្រែន ៖ តើមានអ្វីកើតឡើងប្រសិនបើទីក្រុងកៀវដួលរលំ ហើយរដ្ឋាភិបាលរបស់លោក Zelensky ត្រូវបានផ្តួលរំលំ? លោក Zelensky នៅតែជំនះថានឹងបន្ត​ស្នាក់​នៅទីក្រុងកៀវនិងតស៊ូដល់ទឹកចុងក្រោយ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ប្រសិន​បើ​ទីក្រុងកៀវធ្លាក់​ទៅ​លើ​កង​កម្លាំង​រុស្ស៊ី គាត់​នឹង​ត្រូវ​គេ​សម្លាប់ ឬ​ក្លាយ​ជា​អ្នក​ទោស។ នេះបើយោងតាមប្រភព៖ (SCMP) ។

ប្រសិនបើ Zelensky ភៀសខ្លួន តើមានប្រទេសណាទទួល?
ក្នុងករណីគាត់ស្វែងរកជំនួយ ឬរត់រកស្ថានទូតបរទេសនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានថ្លែងថា “យើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោក Zelensky ប្រសិនចាំបាច់”។ បើសិនជាលោក Zelensky អាចនៅរស់ក្រោយការភៀសខ្លួន គាត់អាចបង្កើតការតស៊ូបន្តនៅភាគខាងលិចអ៊ុយក្រែន ហើយលោក Putin ទំនងជានឹងបង្កើតរដ្ឋាភិបាលដែលជ្រើសរើសដោយដៃរបស់គាត់នៅក្នុងទីក្រុងកៀវ។

ក្នុងករណីមានរដ្ឋាភិបាលនិរទេសខ្លួន តើវានឹងទៅជាយ៉ាងណា?
ប្រសិនបើ Zelensky ភៀសខ្លួនចេញពីអ៊ុយក្រែន គាត់ទំនងជានឹងក្លាយជាមេដឹកនាំនិរទេស។ មានករណីជាច្រើនដែលរដ្ឋាភិបាលរបស់ប្រទេសមួយត្រូវដំណើរការក្នុងការនិរទេសខ្លួន។ ក្នុងកំឡុងសង្គ្រាមលោកលើកទី2 រដ្ឋាភិបាលប៉ូឡូញបានរស់នៅក្នុងទីក្រុងឡុង បន្ទាប់ពីការលុកលុយដោយណាស៊ីអាល្លឺម៉ង់និងសហភាពសូវៀត។ ប្រសិនបើ Zelensky ដឹកនាំរដ្ឋាភិបាលនិរទេសខ្លួន វានឹង “បរាជ័យសម្រាប់អ៊ុយក្រែននៅចំពោះមុខនេះ ប៉ុន្តែមិនមែនជាការបញ្ចប់សង្រ្គាមនោះទេ”៕

...


ដោយ : ពុយ គា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print