ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសនៅល្ងាចថ្ងៃទី ២៦ខែកុម្ភៈនេះថា ប្រទេសអឺរ៉ុបទាំង២៧ បានសម្រេចបញ្ជូនអាវុធមកឲ្យអ៊ុយក្រែនដើម្បីទប់តទល់ជាមួយរុស្ស៊ីកំពុងតែឈ្លានពានអ៊ុយក្រែន។ ក្រៅពីប្រទេសក្នុងសហគមន៍អឺរ៉ុប អាមេរិក និងអង់គ្លេសកីបានសម្រេចផ្ទល់ជំនួយមកឲ្យអ៊ុយក្រែនផងដែរ ។ បារាំងជាប្រទេសសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយកន្លងមកប្រធានាធិបតីបារាំង លោកម៉ាក្រុង បានទៅកាន់ប្រទេសរុស្ស៊ីដោយផ្ទាល់ដើម្បីពិភាក្សាជាមួយលោកពូទីន ស្វែងរកដំណោះស្រាយ។ ប៉ុន្តែក្រោយរុស្ស៊ីបញ្ជូនកងទ័ពវាយប្រហារអ៊ុយក្រែន ប្រធានាធិបតីបារាំង ក៏បានលើកឡើងថា រុស្ស៊ីបានក្បត់ការសន្យារបស់ខ្លួន។ ក្នុងពេលនេះ តាមការអំពាវនាវពីប្រធានាធិបតីអ៊ុយក្រែន បារាំង បានបញ្ជូន អាវុធទៅជួយដល់កម្លាំងទាហាអ៊ុយក្រែន ដើម្បីតស៊ូជាមួយរុស្ស៊ីការពាររដ្ឋធានី Kiev ។ សារព័ត៌មាន BBC នៅថ្ងៃទី ២៦ខែកុម្ភៈ បានដកស្រង់សំដីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បញ្ជាក់ថា លោកបានជួបពិភាក្សាជាមួយ ប្រធានាធិបតីបារាំង ម៉ាក្រុងនៅព្រឹកនេះ ។ នៅថ្ងៃនេះដែរ ប្រធានាធិបតីបារាំងបានប្រកាសតាមឃ្លីបវីដេអូមួយថា សង្គ្រាមនឹងអូសបន្លាយរយៈពេលយូរនៅអ៊ុយក្រែន ហើយយើងចាំបាច់ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះ។ លោកម៉ាក្រុងបានស្នើទៅកាន់រដ្ឋសភា ផ្តាល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែន មានតម្លៃគិតជាទឹកប្រាក់រហូតដល់ទៅ ៣០០លានអឺរ៉ូ។ កន្លងមកបារាំងមិនបានផ្តល់អាវុធឲ្យអ៊ុយក្រែនឡើយ ប៉ុន្តែ មិនផ្តល់ជំនួយមូលនិធិមនុស្សធម៌៕ដោយ៖សាធី
រូបថត៖AP.