កណ្ដាល: ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូតាមតាមដងផ្លូវ តែពុំបានសម្រេចត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងពួនស្ទាក់ក្របួចជាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី
នៅចំណុចក្រុមហ៊ុន7NG ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យថា ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៉ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល, ទី២-ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 ចំនួន ០១គ្រឿង, ទូរស័ព្ទម៉ាក OPPO A15 ពណ៌ខ្មៅ ចំនួន ០១គ្រឿង, កាបូបស្ពាយ ពណ៍ខ្មៅ ចំនួន០១ និងអាវសាច់ក្រណាត់ដៃវែង ពណ៍ខ្មៅ ចំនួន០១ ។
ប្រភពដដែបានបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃទី២៧.ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៩ព្រឹក ជនរងគ្រោះ និងប្តីបានជិះម៉ូតូពីផ្ទះ មកដីរបស់ខ្លួននៅចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជេីង ឃុំវិហារសួគ៌ ដោយឈ្មោះ ថាច ច័ន្ទសុខន ជាប្តីជាអ្នកឌុប ឯជនរងគ្រោះជិះនៅពីក្រោយមានស្ពាយកាបូប.ពណ៌ខ្មៅ០១។ លុះមកដល់ម៉ោង១០និង៣០នាទី ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់.ខាងលើ បានជិះម៉ូតូ១គ្រឿង តាមពីក្រោយ រួចបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះ រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន សំដៅទៅផ្លូវជាតិលេខ៨ ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោថា ចោរៗឆក់កាបូប ស្របពេលនោះកម្លាំងសមត្ថកិច្ចជំនាញផែ្នកនគរបាលយុត្តិធម៌កំពុងចុះល្បាតក្នុងភូមិសាស្រ្តប្រទះឃេីញ ក៏បានជិះដេញតាមជនសង្ស័យ និងធ្វើការទាក់ទងកម្លាំងប៉ុស្តិ៍ទាំង១៨ធ្វើការពួនស្ទាក់.រហូតឃាត់ខ្លួនជនសង្ស័យបាន.យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕