លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែកុម្ភៈ ជូនក្មួយកំព្រាស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បាននាំយកថវិកាប្រចាំខែកុម្ភៈ របស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិឫស្សីធ្លក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ស​ សុខា​ បានគូសបញ្ជាក់ថា​៖​ ដោយក្តីអាណិតជាពន់ពេកចំពោះក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូននេះ ខ្ញុំ និងក្រុមគ្រួសារ បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ក្នុង ១ខែ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតមក និងបន្តជារៀងរាល់ខែ ។

សម្រាប់ខែកុម្ភៈនេះ គឺជាខែទី១៥ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ និងអង្ករ ចំនួន ២៥គីឡូក្រាម ប្រគល់ជូនក្មួយកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន ។

គួរជម្រាបថា​ ក្មួយកំព្រាទាំងពីរនាក់បងប្អូនខាងលើ ត្រូវបានឪពុកម្តាយស្លាប់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង ដែលកូនស្រីច្បង អាយុ ៥ឆ្នាំ និងកូនប្រុសប្អួន អាយុ ៣ខែ ។ បច្ចុប្បន្នក្មួយកំព្រាទាំងពីររស់នៅជាមួយជីតាសាច់ឆ្ងាយក្នុងភូមិឃុំខាងលើ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print