រុស្ស៊ីអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនភៀសខ្លួនចេញពីរដ្ឋធានីកៀវ

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៨ខែកុម្ភៈ បានអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនក្នុងរដ្ឋធានី កៀវ ភៀសខ្លួនចេញពីទីក្រុងនេះ។ កម្លាំងទាហានរុស្ស៊ីបានទុកច្រកផ្លូវមួយប្រកបដោយសុវត្ថិភាពឱ្យពលរដ្ឋភៀសខ្លួនចេញពីរដ្ឋធានី ។
តាមការប្រកាសរបស់ក្រសួងការពារពារជាតិរុស្ស៊ី ពលរដ្ឋអ៊ុយក្រែនអាចធ្វើដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅកាន់ទីក្រុង Vasilkov មានចម្ងាយពីរដ្ឋធានីប្រមាណ២០គីឡូម៉ែត្រ ច្រកផ្លូវនេះគឺមានសុវត្ថិភាព។
សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេល ក្រសួងការពារជាតិរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូទាំងបី បានត្រៀមលក្ខណៈរួចរាល់ហើយ ។ ក្នុងពេលនេះដែរ គេកំពុងតែទន្ទឹងរង់ចាំលទ្ធផលនៃកិច្ចចរចារ …៕ ដោយ៖ សាធី

...

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print