លោកស្នងការនគរបាលខេត្តសៀមរាបប្រគល់អាវក្រោះនិងពិលជូនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តប្រើប្រាស់ដើម្បីបំពេញបេសកកម្ម

ចែករំលែក៖

ខេត្តសៀមរាប ៖ អាវក្រោះចំនួន ១០ និងពិលចំនួន ១០ ត្រូវបានលោកស្នងការនគរបាលខេត្ត្តសៀមរាបផ្តល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបម្រើការងារផ្នែកព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព។

ពិធីប្រគល់អាវក្រោះនិងពិលនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានណែនាំដល់មន្ត្រីការិយាល័យព្រហ្មទណ្ឌខេត្តទាំងអស់ត្រូវបំពេញភារកិច្ចការងារដែលកើតមាននៅក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរជាពិសេសរាល់បទល្មើសផ្សេងៗដូចជាអំពើចោរកម្មនិងអំពើឧក្រិដ្ឋកម្មដែលកើតមានជាយថាហេតុនៅតាមមូលដ្ឋាន។
ជួសមុខឲ្យកម្លាំងទាំងអស់ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្នងការដែលតែងតែយកចិត្តទុកដាក់ និងទំនុកបំរុងដល់កងកម្លាំងរបស់លោកហើយសន្យាថានិងប្រើប្រាស់ឧបករណ៍ទាំងអស់នេះដើម្បីបម្រើផលប្រយោជន៍សង្គមឲ្យបានល្អប្រសើរដាច់ខាត ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print