ចាប់បានហេីយជនសង្ស័យដែលឆក់កាបូបស្ត្រីម្នាក់បណ្តាលឱ្យដួលស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ជាមុខសញ្ញាឆក់កាបូបពីស្ត្រីម្នាក់បណ្តាលឱ្យដួលបោកក្បាលស្លាប់កាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​នោះ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានហេីយ​ កាលពីថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ​ ប៉ា​ សុណ្ណរ៉ា​ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
ចំណែកជនរងគ្រោះឈ្មោះ​ អ៊ុក​ កនិកា​ ភេទស្រី​ អាយុ៤០ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
សម្ភារដែលបាត់បង់មាន​លុយដុល្លារអាមេរិក៥០០ដុល្លារ​ លុយខ្មែរ១លានរៀល​ ទូរស័ព្ទម៉ាកOppo​មួយគ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពឆក់យកកាបូបស្ត្រីរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់និងកំពុងស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់ទៀត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print