លោក ឌី រ័ត្នខេមរុណ ផ្ដល់អំណោយជាប្រភេទថ្នាំ QINGWEN JIAONANG (ថ្នាំផ្តាសាយ) កម្លាំងប្រជាការពារសង្កាត់បឹងទំពន់ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ សរុបចំនួន៦៥នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បាននាំយកថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ)និងសាប៊ូ ជាការឩបត្ថម្ភរបស់សប្បុរជន​ បានផ្តល់ជូនលោកចៅសង្កាត់ និង កម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ សរុប​ចំនួន ៦៥នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ជូនចំពោះ លោកស្រី អ៊ួន សុវណ្ណារិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារ នាពេលកន្លងមក បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការកោតសរសើរ ដល់កម្លាំង ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ដែលបានខិតខំបំពេញការងារ ក៏ដូចជាការចូលរួមប្រចាំការ និង ចុះល្បាតតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្មកន្លងមក ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា នេះជាលើកទី៦ ដែល លោកជំទាវ អ៊ួន សុវណ្ណារិន្ទ បានផ្តល់ការឩបត្ថម្ភ នូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទ ថ្នាំផ្តាសាយ) និងសាប៊ូ ដើម្បីអោយបងប្អូន ប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និង សង្កាត់បឹងទំពន់ទី២ ដើម្បីទុកប្រើប្រាស់ ការពារសុខភាព បំបាត់ជំងឺផ្តាសាយ ក្អក ឬ ក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌមានជ័យ បានអំពាវនាវដល់កម្លាំងប្រជាការពារ ទាំងអស់ពេលដែលចុះបំបេញការងារ ឬចុះរៀបចំសណ្តាប់ធ្នាប់ ត្រូវចេះប្រើកាយវិការ និងពាក្យសំដីសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង ៧ ។ យ៉ាងណាមិញ កម្លាំងប្រជាការពារ យើងត្រូវចេះពីរបៀបធ្វើការក្នុងបរិបទថ្មី និងត្រូវបន្សាំខ្លួនដោយត្រូវចេះរស់នៅតាមគន្លងថ្មីជាមួយកូវីដ-១៩ ប៉ុន្តែត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ជាពិសេសគោរពនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង ។

ក្នុងអំណោយនោះដែររួមមាន៖ ថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ចំនួន ២៦០ ប្រអប់ និងសាប៊ូលាងដៃ ចំនួន ១៣០ដុំ ដោយក្នុង ១ម្នាក់ៗ ទទួលបានថ្នាំព្យាបាលចំនួន០៤ ប្រអប់ និងសាប៊ូ ០២ដុំផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print