ខេត្តបាត់ដំបង÷ កម្លាំងចំរុះខេត្តបាត់ដំបងបានដាក់គោលដៅចុះអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
របស់កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាកម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នាយប់ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ នៅលើគោលដៅពីរផ្សេងគ្នាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងនោះនគរបាលជំនាញបានរកឃើញអំពើល្មើសពីរដែលកើតមានច្រើនជាងគេ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលចុះអនុវត្ត បានអោយដឹងថា ក្នុងការចុះអនុវត្តរឹតបន្តឹងជាប្រចាំនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះដែរ នគរបាលជំនាញបានរកឃើញអំពើល្មើសចំនួនពីរដែលនៅតែបន្តកើតមានច្រើនជាងគេក្នុងនោះមាន (ការបើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរនិងអ្នករួមដំណើរ )និង (បើកបរដោយគ្មាន ឬមិនដំណើរការភ្លើងហ្វាកូត ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វ្រាំង) ។
លោកទាំងពីរបានបញ្ជាក់ថា ចំពោះអំពើល្មើសខាងលើ យោងតាមមាត្រា( ៦ថ្មី )ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ត្រូវពិន័យ ១០០ ០០០រៀល(ចំណុចអក្សរ .ញ. បើកបរដោយគ្មាន ឬមិនដំណើរការភ្លើងហ្វាកូត ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វ្រាំង) ពិន័យ ៦០០០០រៀលចំពោះអំពើល្មើស (ចំណុចអក្សរ .ក. អ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុពី០៣ឆ្នាំឡើងទៅមិនពាក់មួក សុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព ហើយការពិន័យអន្តរការណ៍ករណីល្មើសនេះ ត្រូវគិតតាមចំនួនជនប្រព្រឹត្តិល្មើស លើកលែងតែត្រីចក្រយានយន្តដែលមានដំបូលរឹងមាំបិទជិត។
ជាមួយគ្នានេះសមត្ថកិច្ចជំនាញក៏បានអំពាវនាវទៅដល់បងប្អូនជាអ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងអស់មិនថាទៅទីជិតឬទីឆ្ងាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីគិតដល់អាយុខ្លួនឯងនិងអ្នកដទៃ ពិសេសរួមចំណែកកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ដោយ៖ចន្ទ លីហ្សា