FIFA និង UEFA ព្យួរក្រុមជម្រើសជាតិរុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិទាំងអស់

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបUEFA បានព្យួរក្រុមជម្រើសជាតិ និងក្លិបនានារបស់ប្រទេសរុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិរហូតដល់មានការជូនដំណឹងបន្ថែមដោយសារតែការលុកលុយរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន

ការផ្លាស់ប្តូរនេះអាចធ្វើឱ្យប្រទេសរុស្ស៊ីនឹងត្រូវបានដកចេញពីការប្រកួត World Cup ឆ្នាំនេះ និងការប្រកួត Euro 2022 របស់ស្ត្រីឆ្នាំនេះដែរUEFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ FIFA និង UEFA បានសម្រេចចិត្តរួមគ្នាថា ក្រុមរុស្ស៊ីទាំងអស់ មិនថាក្រុមតំណាងជាតិ ឬក្រុមក្លិបនឹងត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតទាំង FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែមសេចក្តីថ្លែងការណ៍បានបន្ថែមថា ការសម្រេចចិត្តទាំងនេះត្រូវបានអនុម័តនៅថ្ងៃនេះដោយការិយាល័យក្រុមប្រឹក្សា FIFA និងគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ស្ថាប័នបានធ្វើសេចក្តីសម្រេច ទាំងលើបញ្ហាបន្ទាន់បែបនេះរុស្សីត្រូវបានកំណត់ពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមប៉ូឡូញក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃទី២៤ ខែមីនា ហើយប្រសិនបើពួកគេនៅតែផ្អាកនៅពេលនោះ ពួកគេនឹងចេញពី World Cup ហើយមិនអាចឈានទៅកក់កៅអីនៅប្រទេសកាតាក្នុងខែវិច្ឆិកាខាងមុខបានទេសហព័ន្ធប៉ូឡូញ FA បានឲ្យដឹងដែរថា ពួកគេនឹងបដិសេធមិនលេងជាមួយក្រុមរុស្ស៊ី ហើយសាធារណរដ្ឋឆេក និងស៊ុយអែត ដែលស្ថិតក្នុងការប្រកួតដូចគ្នានោះ ក៏បដិសេធមិនជួបជាមួយរុស្ស៊ីដែរ។ មធ្យោបាយតែមួយគត់ដែលរុស្សីនៅតែអាចចូលលេងក្នុងវគ្គ Playoff នឹងជាការប្រសើរឡើងភ្លាមៗនៃស្ថានភាពនៅអ៊ុយក្រែនដែលនាំទៅដល់ការដកការព្យួរនេះUEFA បានបន្ថែមទៀតថា ស្ថាប័នបាល់ទាត់សង្ឃឹមថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ និងយ៉ាងឆាប់រហ័សដើម្បីឱ្យបាល់ទាត់អាចក្លាយជាកត្តាសម្រាប់សាមគ្គីភាពនិងសន្តិភាពក្នុងចំណោមប្រជាជនម្តងទៀត ការសម្រេចចិត្តបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅពេលក្រោយអំពីផលប៉ះពាល់លើការប្រកួត Euro 2022 របស់ស្ត្រីនៅប្រទេសអង់គ្លេសក្នុងខែកក្កដាដែលរុស្ស៊ីមានសិទ្ធិដែរកាលពីព្រឹកថ្ងៃអង្គារ គណៈកម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាឱ្យហាមឃាត់អត្តពលិក និងមន្ត្រីរុស្ស៊ីពីការប្រកួតក្នុងព្រឹត្តិការណ៍នានា។FIFA ត្រូវ​បាន​គេ​រិះគន់​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​មាន​សេចក្តី​ថ្លែង​ការណ៍​ថា ​រុស្ស៊ី​អាច​បន្ត​ការ​ប្រកួត​ទោះ​បី​ជា​នៅ​ក្នុង​កន្លែង​អព្យាក្រឹត​និង​ក្រោម​ឈ្មោះ​ថា សហព័ន្ធ​កីឡា​បាល់ទាត់​រុស្ស៊ី ទោះបីជា FIFA បានព្រមានប្រទេសនេះអាចត្រូវបានដកចេញពីការប្រកួត ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែនមិនប្រសើរឡើងក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានរិះគន់យ៉ាងទូលំទូលាយជាមួយ FA ប៉ូឡូញដែលនិយាយថា ជំហរនេះគឺ “មិនអាចទទួលយកបានទាំងស្រុង” ។សមាគមកីឡាបាល់ទាត់របស់អង់គ្លេសក៏បានប្រកាសនៅពេលនោះថាពួកគេនឹងមិនប្រកួតជាមួយរុស្ស៊ីដែលជាទិដ្ឋភាពដែលត្រូវបានគាំទ្រដោយសហព័ន្ធអឺរ៉ុបមួយចំនួន។

សូមបញ្ជាក់ថា ប្រទេសរុស្សីបានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ចុងក្រោយកាលពីឆ្នាំ២០១៨ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅទីក្រុងមូស្គូ និងមានការចូលរួមដោយប្រធានាធិបតី Vladimir Putinរុស្ស៊ី​ហៅ​សកម្មភាព​របស់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា ​ជា “ប្រតិបត្តិការ​ពិសេស” ដែល​ខ្លួន​និយាយ​ថា ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាន់កាប់​ទឹកដី ប៉ុន្តែ​ដើម្បី​បំផ្លាញ​សមត្ថភាព​យោធា​របស់​ប្រទេស​ជិតខាង​ខាង​ត្បូង​របស់​ខ្លួន និង​ចាប់យក​អ្វីដែល​ខ្លួន​ចាត់ទុក​ថា​ជា​អ្នកជាតិនិយម​ដ៏គ្រោះថ្នាក់៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print