បង្គោលអង់ទែនទូរទស្សន៍ដ៏សំខាន់របស់អ៊ុយក្រែននៅរដ្ឋធានីរងការវាយប្រហារ

ចែករំលែក៖

អង់ទែនទូរទស្សន៍ដ៏សំខាន់មួយនៅក្នុងរដ្ឋធានី កៀវ ប្រទេសអ៊ុយក្រែនបានរងការវាយប្រហារតាមដែនអាកាសពីសំណាក់ទាហានរុស្ស៊ី ធ្វើឱ្យអាក់ខានការផ្សាយ បើទោះបីបង្គោលអង់ទែនមិនរងការខូចខាតក្តី។ សារព័ត៌មាន AFP បានផ្សាយថា មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅទូទាំងរដ្ឋធានី កៀវ ដោយមានផ្សែងខ្មៅជាច្រើនកន្លែងនៅក្នុងខណ្ឌ Babi Yar ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសថា មានសម្ភារជាច្រើនរងការខូខាត ហើយបណ្តាញទូរទស្សន៍ក៏ត្រូវផ្អាកការផ្សាយមួយរយៈផងដែរ ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបើកការវាយប្រហារទៅលើគោលដៅនៃក្រសួងចារកិច្ចរបស់អ៊ុយក្រែន និងទីតាំងធ្វើសង្គ្រាមព័ត៌មាន សង្គ្រាមចិត្តសាស្ត្រក្នុងរដ្ឋធានីកៀវ។ មុនពេលវាយប្រហារទាហានរុស្ស៊ីក៏បានស្នើដល់ពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រសួងចារកិច្ច និង ក្រសួងព័ត៌មាន ភៀសខ្លួនចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ រុស្ស៊ីបានប្រើប្រាស់មីស៊ីលដែលវាយប្រហារចំគោលដៅខ្ពស់ដើម្បីបញ្ចៀសការខូចខាតច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា សង្គ្រាមវាយប្រហារអ៊ុយក្រែននឹងនៅតែបន្តរហូតដល់សម្រេចបានគោលដៅ នៅក្នុងប្រទេសអ៊ុយក្រែន ។ រុស្ស៊ីនឹងមិនបោះបង់នោះឡើយ បើទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន ពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចក៏ដោយ៕ ដោយធីរីណា

...

រូបថត៖Twitter/Anastasia Magazova.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print