ជីដូនអង្គុយនិយាយគ្នាលេងភ្លេចខ្លួនចៅប្រុសលង់ទឹកបៀរស្លាប់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការស្រែកទ្រហោយំពីសំណាក់ជីដូននិងក្រុមគ្រួសារខណៈប្រទះឃើញកូនប្រុសលង់ក្នុងទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្របង្កលារភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ខែមិនាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះមាន លីហុង អាយុ០១ឆ្នាំ៦ខែមានឪពុកឈ្មោះដៀប រាត្រីអាយុ៣០ឆ្នាំ មុខរបរកសិករនិងម្ដាយឈ្មោះយឿន សុំណាក់អាយុ៣០ឆ្នាំរស់នៅ ក្នុងភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុជីតានិងជីដូនបានដាក់ចៅអោយដើរលេងលើដីរួចជាប់ រវល់អង្គុយនិយាយគ្នាលេងតាមអ្នកស្រុកស្រែក្រោយមកប្រមាណ២០នាទីភ្លេចខ្លួនក៏ស្រែកហៅចៅប៉ុន្តែមិនលឹឆ្លើយតប
ក៏នាំគ្នាដើរតាមទើបចុះរាវក្នុងទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្រ
ស្រាប់តែប្រទះឃើញបង្កការផ្អើលឆោឡោតែម្ដង។

សពក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុតខណៈធ្វេសប្រហែសតែមួយប៉ប្រិចភ្នែកបណ្ដាលអោយបាត់បង់ចៅប្រុសគួរអោយសង្វេគ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print