មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារឃ្លាំពិនិត្យការនាំចូលគ្រឿងសមុទ្រ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា៖​ ​ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. បានបន្តការចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅលើទីផ្សារ ក្នុង​គោលបំណងគឺដើម្បី
ស្វែងរកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។
ជាក់ស្ដែង​សាខា ក.ប.ប. ខេត្តតាកែវ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានសហការជាមួយកងកម្លាំងប៉ូលិសចរាចរ ណ៍ប្រចាំគោលដៅនៃអធិការដ្ឋានស្រុកត្រាំកក់ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារបានបន្តបេសកកម្មការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយធ្វើការត្រួតពិនិត្យទៅលើរថយន្តឈ្នួលដឹកទំនិញជាប្រភេទគ្រឿងសមុទ្រស្រស់ សង្ស័យអាចមានចាក់សារធាតុចាហួយ (CMC) និងផ្ទុកវត្តមានសារធាតុគីមីហាមឃាត់នានា។
ក្រោយយកមកពិសោធ​រួច ជាលទ្ធផលក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញពុំបានរកឃើញមានការចាក់សារធាតុចាហួយ (CMC) នោះទេ។ ជាងនេះទៅទៀតគឺមានឯកសារបញ្ជាក់ត្រឹមត្រូវ និងមានការរៀបចំទុកដាក់ទំនិញប្រកបដោយស្តង់ដារ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print