វិបត្តិអ៊ុយក្រែន ៖ ក្លិប Shakhtar Donetsk ជម្លៀសកីឡាករប្រេស៊ីលទៅរូម៉ានី

ចែករំលែក៖

ក្លិប Shakhtar Donetsk បានជម្លៀសកីឡាករប្រេស៊ីលរបស់ពួកគេទៅកាន់ប្រទេសរ៉ូម៉ានីបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្លិបនៅក្របខណ្ឌ Premier League របស់អ៊ុយក្រែនមួយនេះបានធ្វើការជាមួយ UEFA ដើម្បីផ្លាស់ទីកីឡាករ១២នាក់ចេញពីជម្លោះ ដែលនៅតែបន្តកើនឡើងទូទាំងប្រទេស។

ក្លិប Shakhtar បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិប Dynamo Kyiv និង SK Dnipro-1 ក៏បានគ្រប់គ្រងការផ្លាស់ប្តូរកីឡាករបរទេសពីអ៊ុយក្រែនផងដែរ។ យើងចង់ថ្លែងអំណរគុណចំពោះជំនួយដល់អ្នកគ្រប់គ្នាដែលបានចូលរួមក្នុងដំណើរការនេះ ការជម្លៀសកីឡាករគឺអាចធ្វើទៅបានដោយសារជំនួយផ្ទាល់ខ្លួនរបស់ប្រធាន Uefa លោកAleksander Ceferin, ប្រធានសមាគមបាល់ទាត់អ៊ុយក្រែនលោកAndrii Pavelko និងប្រធានសហព័ន្ធបាល់ទាត់ម៉ុលដូវ៉ាន់លោក Leonid Oleinichenko ក្លិប Shakhtar បានគ្រងជើងឯកលីកកំពូលអ៊ុយក្រែន Premier League ប៉ុន្តែមិនបានលេងការប្រកួតចាប់តាំងពីថ្ងៃទី១១ ខែធ្នូឆ្នាំមុន ដោយសារការសម្រាករដូវរងា និងការផ្អាកការប្រកួតជាបន្តបន្ទាប់ដោយសារតែការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ជាមួយគ្នានេះ ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Viv Solomon-Otaborដែលបានផ្លាស់ទៅចូលរួមជាមួយក្រុម Rukh Lviv របស់អ៊ុយក្រែនក្នុងខែមករាបានប្រាប់ BBC Sport ថា គាត់បានចូលរួមជាមួយក្លិបថ្មីរបស់គាត់នៅឯជំរុំហ្វឹកហាត់មួយក្នុងប្រទេសទួរគី ហើយបានជាផ្នែកមួយនៃវគ្គហ្វឹកហ្វឺនត្រឡប់មកវិញនៅប្រទេសអ៊ុយក្រែនមួយថ្ងៃមុនពេលការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។Solomon-Otabor បានបន្តថា ក្លិបបានជួយយើង ពួកគេមានជម្រើសពីរ ទាំងយើងទៅប្រទេសប៉ូឡូញ ឬទៅផ្ទះសម្រាប់គ្រួសាររបស់យើង។ វាមិនល្អទេសម្រាប់គ្រួសាររបស់អ្នកដែលដឹងថាអ្នកនៅក្នុង ឬនៅជិតប្រទេសដែលមានតំបន់សង្រ្គាម ដូច្នេះវាជាការប្រសើរក្នុងការនៅផ្ទះសម្រាប់ពេលនេះកីឡាករដែលធ្លាប់លេងជាមួយក្រុម St Johnstone, Wigan Athletic និង Birmingham រូបនេះបន្ថែមថា “ពួកគេបានផ្ដល់ផ្លូវឱ្យយើងពីរបៀបទៅព្រំដែន យើងបានទៅព្រំដែនប៉ូឡូញ យើងនៅទីនោះប្រហែល១០ម៉ោង។ ខ្ញុំនិងមិត្តរួមក្រុមរបស់ខ្ញុំពីរនាក់បានបើកឡានទៅព្រំដែន។ បន្ទាប់មកពីព្រំដែនយើងបើកឡានទៅតំបន់ Krakow ហើយបន្ទាប់មកខ្ញុំអាចហោះហើរទៅកាន់ទីក្រុងឡុងកីឡាករវ័យ២៦ឆ្នាំរូបនេះបានរៀបរាប់ថា “ខ្ញុំចាំថាយើងកំពុងបើកឡាន ហើយមានរថក្រោះមកកាត់យើង។ អ្នកឃើញវត្ថុនោះមើលទៅវាពិតជាអស្ចារ្យណាស់។ ខ្ញុំមិនដែលឃើញអ្វីដូចនេះទេក្នុងជីវិតរបស់ខ្ញុំ។នៅព្រំដែន មនុស្សគ្រប់គ្នាស្ងប់ស្ងាត់ ប៉ុន្តែអ្នកអាចមើលឃើញការភ័យខ្លាចនៅក្នុងមុខរបស់ប្រជាជន។ នៅពេលយើងទៅដល់ប្រទេសប៉ូឡូញ យើងនៅស្ថានីយ៍ប្រេងឥន្ធនៈ មានមនុស្សកំពុងដេកនៅក្នុងរថយន្តរបស់ពួកគេ។ អ្នកខ្លះកំពុងដើរ ​​ពួកគេសម្រេចចិត្តដើរទៅកាន់ប្រទេសប៉ូឡូញដើម្បីសុវត្ថិភាព

កាល​ពី​ថ្ងៃអង្គារ FIFA និង UEFA បាន​ផ្អាក​ក្រុម​ជម្រើស​ជាតិ និង​ក្លប​ទាំងអស់របស់​រុស្ស៊ី​ពី​គ្រប់​ការ​ប្រកួត​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម។ចំណែករុស្ស៊ីដែលគាំទ្រដោយបេឡារុស្ស បានចាប់ផ្តើមការលុកលុយអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ហើយការប្រយុទ្ធគ្នាទូទាំងប្រទេសគ្រោងនឹងឈានចូលថ្ងៃទី៧ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print