ខ្យល់គខណៈកំពុងជិះម៉ូតូបណ្ដាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់កើតខ្យល់គពេលកំពុងជិះម៉ូតូនៅតាមដងផ្លូវ បណ្ដាលឲ្យរេចង្កូតដួលបោក​ក្បាលទៅលើខឿនថ្មស្លាប់ភ្លាមៗមួយរំពេច ។ ករណីនេះកើតឡើតកាលពីវេលាម៉ោង១០ និង៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួលរបស់ឈ្មោះ រុន ហួត ភេទស្រី អាយុ៦៣ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ អាត សុខន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BE-2565 តាមបណ្ដោយផ្លូវលំខាងមុខបន្ទប់ផ្ទះជួល ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតដួលដោយខ្លួនឯង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលទៅលើខឿនថ្មស្លាប់ភ្លាមៗមួយរំពេច ។

មន្រ្ដីនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកអង្គស្នួលព្រមទាំងក្រុមគ្រូពេទ្យជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានកើតខ្យល់គពេលកំពុងជិះម៉ូតូទើបបណ្ដាលឲ្យរេចង្កូតដួលបោកជនរងគ្រោះទៅលើខឿនថ្មស្លាប់យ៉ាងដូច្នេះ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

20160424232957 (2)

20160424232957 (1)

20160424232957 (3)

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print