ក្រុមជើងខ្លាំង២នៅលីកកំពូលស្កុតឡេន គឺក្រុម Celtic និងក្រុម Rangers នឹងប្រកួតគ្នាដែលគេហៅថា Old Firm Derby នៅខាងក្រៅប្រទេសជាលើកដំបូងនៅក្របខ័ណ្ឌ Sydney Super Cup នៅប្រទេសអូស្ត្រាលីនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។
បន្ទាប់ពីក្រុម Celtic បានប្រកាសពីការចូលរួមរបស់ពួកគេកាលពីថ្ងៃពុធដោយមិនបញ្ចេញឈ្មោះក្រុមប្រឆាំង ឥឡូវនេះក្រុម Rangers បានបញ្ជាក់ថា ពួកគេក៏ចូលរួមប្រកួតក្នុងកម្មវិធីនេះផងដែរ។ក្លិបនៅលីកកំពូល A-League របស់អូស្ត្រាលី Sydney FC និង Western Sydney Wanderers នឹងចូលរួមក្នុងការប្រកួតនេះដែលជាការប្រកួតបើកឆាក។ ការប្រកួតនេះត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលសម្រាកក្នុងស្រុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតារ ។ក្លិប Rangers ប្រកាសថា ពួកគេរីករាយដែលទទួលយកការអញ្ជើញមួយ ហើយបានបង្ហាញថាពួកគេនឹងជួបជាមួយក្រុម Western Sydney Wanderers នៅថ្ងៃទី១៦ ខែវិច្ឆិកា និងប៉ះក្រុម Celtic នៅ៤ថ្ងៃក្រោយមក។ ការប្រកួតក្រុមទាំង២នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Accor ដែលអាចផ្ទុកអ្នកទស្សនាបាន៨៣,៥០០នាក់។ស្របពេលដែលក្រុម២ បានប្រឈមមុខនឹងការរិះគន់ពីអ្នកគាំទ្រជុំវិញការចូលរួមរបស់ពួកគេ នាយកផ្នែកពាណិជ្ជកម្ម និងទីផ្សាររបស់ក្លិបRangers លោក James Bisgrove បានគូសបញ្ជាក់អំពីរង្វាន់ហិរញ្ញវត្ថុដែល មានទំហំធំ។លោក Bisgrove បាននិយាយថា “ការប្រកួតនឹង ផ្តល់អត្ថប្រយោជន៍ដល់ក្លិបដល់កម្រិតដូចគ្នាជាមួយនឹងរដូវកាលទាំងមូលនៅក្នុង SPFL Premiership។ យើងមិនដែលមានការផ្តល់ជូនកម្រិតនេះសម្រាប់ការប្រកួតមិត្តភាពចំនួន២នៃការប្រកួតអន្តរជាតិនោះទេ ដូច្នេះវាគឺជាអ្វីដែលក្រុមប្រឹក្សាភិបាលបានមើលហើយមានអារម្មណ៍ថា ជាឯកច្ឆ័ន្ទគឺជាឱកាសវិជ្ជមានសម្រាប់ Rangers”។ទន្ទឹមនឹងនោះ អ្នកចាត់ការសញ្ជាតិអូស្ត្រាលីរបស់ក្លិប Celtic លោក AngePostecoglou កំពុងរីករាយនឹងការត្រលប់មកផ្ទះរបស់គាត់វិញផងដែរ។
លោកបាននិយាយថា “ខ្ញុំដឹងថាក្លិបនេះធំប៉ុនណាដែលត្រលប់មកផ្ទះវិញសម្រាប់ខ្ញុំទៅផ្ទះវិញក្នុងនាមជាអ្នកគ្រប់គ្រងវានឹងរំជួលចិត្ត។ មានបុរសជាច្រើនដែលខ្ញុំធំដឹងក្តី និងចែករំលែកជាមួយអ្នកគាំទ្រក្រុម Celtic ដែលពួកគេនឹងឃើញមិត្តរួមក្រុមរបស់ពួកគេចុះក្រោម។ អ្នកដែលស្រលាញ់ក្លិបបាល់ទាត់នេះនៅប្រទេសអូស្រា្តលី ពួកគេចូលរួមទាំងអស់គ្នា ពួកគេនឹងទៅទីនោះនៅគ្រប់ការប្រកួត នៅព្រលាន រាល់ការហ្វឹកហាត់។ គ្រប់ទីកន្លែងដែលកីឡាករទៅ ពួកគេនឹងដឹងថា ហេតុអ្វីបានជាក្លិបបាល់ទាត់នេះពិសេសខ្លាំង ហើយលទ្ធភាពដែលក្លិបមានគឺធំធេងណាស់” ៕ (រូបភាព ៖ BBC Sport)