ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បាននៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែមិនា ឆ្នាំ២០២២នេះថា៖ លោកJONH Mearsheimer ជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយអាមេរិកនៃសកលវិទ្យាល័យសុីខាហ្គូ សហរដ្ឋអាមេរិក កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥កន្លងទៅ បានបង្ហាញទស្សនរបស់លោកទាក់ទងនឹងបញ្ហាវិបត្តិនៅអ៊ុយក្រែនដោយបានលេីកឡេីងអំពីទស្សនគោលនយោបាយរបស់គាត់ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន! អ្វីដែលលោកសាស្ត្រាចារ្យបានគិតនិងវិភាគក្នុងឆ្នាំ២០១៥នោះ លទ្ធផលជាក់ស្តែងវាចេញនៅពេលនេះប្រាកដមែន!
ពិភពលោក (UN) ជាពិសេសលោកខាងលិចនៅតែធ្វេីមិនដឹងមិនលឺពីឫសគល់នៃបញ្ហានៃវិបត្តិនេះ និងមិនព្រមដោះស្រាយឱ្យចំវិបត្តិនៃបញ្ហានេះទេ គឺនៅតែអូសទាញវិបត្តិនេះធ្លាក់កាន់ជ្រៅក្នុងភ្នក់ភ្លេីងសង្គ្រាម ដែលធ្វេីឱ្យប្រជាជនអ៊ុយក្រែនរងទុក្ខខ្លោចផ្សារកទីបញ្ចប់គ្មាន! ។
យេីងស្អប់ខ្ពេីមសង្គ្រាមណាស់ និងសូមស្វែងរកសន្តិភាពឱ្យឆាប់រហ័សបំផុតសំរាប់ប្រជាអ៊ុយក្រែន! គ្មានជំនឿលេីការផ្តល់អាវុធទំនេីបៗទៅឱ្យប្រជាជនអ៊ុយក្រែនថានឹងចប់សង្គ្រាមនោះទេ តាមពិតវានឹងនាំឱ្យប្រជាជនអ៊ុយក្រែនស្លូតត្រង់ស្លាប់កាន់តែច្រេីន ហេីយការកៀរគរជនសុីវិលពីប្រទេសផ្សេងៗចូលសមភូមិប្រយុទ្ធមិនខុសពីសង្គ្រាមជាមួយISISនោះទេ តែពេលនេះអាចជាការបង្កេីតនៅអុឺរ៉ុបដោយផ្ទាល់តែម្តង (បង្កេីតក្រុមស្អប់ខ្ពេីមជនជាតិរុស្សុី)ដែលអាចនឹងនាំទុក្ខកាន់តែធ្ងន់ធ្ងរដល់អឺរ៉ុបខ្លួនឯង និងធ្វេីឱ្យរុស្សុីកាន់តែងាយស្រួលដោះបន្ទុកក្នុងការសម្លាប់ជនសុីវិលនៅអ៊ុយក្រែន។ ជាមួយនេះអ្នកខ្លះយល់ថា រុស្សុីកាន់តែឯកកោនោះជាជោគជ័យ តែកុំភ្លេចថាប្រទេសរុស្សុីជាអ្នកមានគ្រាប់បែកនុយក្លេអ៊ែដ៍ច្រេីនសម្បេីមជាងគេលេីលោកនេះ តេីការឱ្យរដ្ឋមួយដែលសម្បូរគ្រាប់បែកអ៊ុយក្លេអ៊ែបែបនេះស្ថិតនៅឯកកោ ពិតជាកាន់តែមានសុវត្ថិភាពសំរាប់ពិភពលោកមែនទេ?
ចំនុចបញ្ហាគឺ ១.អព្យាក្រិត្យភាពអ៊ុយក្រែន ២.ពង្រឹងសេដ្ឋកិច្ចជាតិអ៊ុយក្រែនឱ្យរីកចំរេីនលូតលាស់ដូចបណ្តាប្រទេសអឺរ៉ុបនានាសំរាប់ពេលអនាគត។ ជំរេីសចូលNATO ជំរេីសចូលអឺរ៉ុប របស់អ៊ុយក្រែននឹងនាំមកសង្គ្រាមនិងខ្ទេចខ្ទាំ! ហេីយអាចបិទច្រកការស្វែងរកសន្តិភាព។
បេីនាំគ្នាធ្វេីចំនុចទាំង២ខាងលេីបាន ប្រហែលសង្គ្រាមអាចបញ្ចប់ឆាប់រហ័សបំផុត និងពិភពលោកអាចចៀសផុតមិនលឺសំឡេងគ្រាប់នុយក្លែអ៊ែនិងសង្គ្រាមលោភលេីកទី៣។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានគូសបញ្ជាក់ទៀតថា៖ ខ្ញុំសង្ឃឹមថាទស្សនគោលនយោបាយដោះស្រាយវិបត្តិអ៊ុយក្រែនរបស់សាស្ត្រាចារ្យ John Mearsheimer កាន់តែមានប្រយោជន៍សំរាប់ដោះស្រាយវិបត្តិស្ថានភាពអ៊ុយក្រែនបច្ចុប្បន្ននេះ(២០២២)នេះ។ សូមអានអត្ថបទដែលខ្ញុំបកប្រែឱ្យអស់ទេីបងាយយល់ ខ្ញុំទទួលព័ត៌មាននេះតាមការចែកចាយនៃប្រពន្ធ័Twitter.៕
ដោយ៖ស តារា