ខេត្តកណ្តាល : នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីការប្រកួតកីឡាវាយកូនគោលមិត្តភាពអាស៊ានណាប៉ូលនៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា, អញ្ជើញចូលរួមការប្រកួតវាយកូនគោលមិត្តភាពអាស៊ានណាប៉ូលនាឱកាសនោះ រួមមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមប្រធានគណៈប្រតិភូនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ប្រទេសជាដៃគូ ភ្ញៀវជាតិ និងអន្តរជាតិមួយចំនួនទៀត។
សូមជម្រាបជូនផងដែរថា, អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»៕
ដោយ : សិលា