ភ្នំពេញ ៖ លោកស្រីអភិបាលរងតំណាងអោយលោក ថេង សុថុល អភិបាលខណ្ឌដឹកនាំក្រុមការងារចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយមានការចូលរួមសង្កាត់ទាំង៣នាព្រឹកថ្ងៃទី០៤ ខែ មិនា ឆ្នាំ ២០២២នៅចំណុចផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោកស្រី កែវ សាមុល អភិបាលរងខណ្ឌបានប្រាប់ថាដោយបានការណែនាំលោក ថេង សុថុលអភិបាលគណ:អភិបាលខណ្ឌធ្វើការដឹកនាំក្រុមការងារចុះប្រមូលសំរាមក្រោយពេលប្រទះឃើញសំរាមពោសពេញប្រឡាយទឹកបង្កអោយស្ទះចន្តរទឹកដែលទៅហូរធ្លាក់ដល់ស្ថានីយបូមទឹកបឹងត្របែកហើយនៅព្រឹកនេះបានសហការជាមួយចៅសង្កាត់ទាំង៣និងបរិស្ថានខណ្ឌរួមនិងក្រុមហ៊ុនប្រមូលសំរាមនិងមន្ទីរសាធារណ:ការសាលារាជធានីភ្នំពេញប្រញ្ញាប់ធ្វើអោយហើយនៅព្រឹកនេះគោលដៅចាប់ការអនុវត្តប្រមូលសំរាមបែពីផ្លូវម៉ៅសេទុងកែងផ្លូវ១០៥សង្កាត់បឹងត្របែករហូតមកដល់ផ្លូវ១០៥កែងផ្លូវ៤៨៨សង្កាត់ផ្សារដើមថ្កូវនិងបែកចែកកម្លាំងជា៣ក្រុម ។
ក្នុងនោះដែរលោកស្រីអភិបាលរងបានអំពាវនាវដល់បរជាពលរដ្ឋទាំងអ្នករស់នៅតាមបរឡាយលូ១០៥ពីខណ្ឌបឹងកេងកងមកដល់ខណ្ឌចំការមននិងប្រជាពលរដ្ឋរស់នៅផ្សេងទៀតសូមកំយកសំរាមមកចោលនៅក្នុងប្រឡាយវាបង្កអោយខូចបរិស្ថានប៉ះពាល់សុខភាពនិងធ្វើអោយកកស្ទះចន្តរទឹកដែលទៅហូរធ្លាក់នៅស្ថានីយ៍បូមទឹកបឹងត្របែកហើយបានអោយក្រុមការងារកាប់ដើមឈើដែលដុះតាមមាត់ប្រឡាយអមសងខាងបង្កាន់ដៃស្ពាននេះក៏បង្កអោយកកស្ទះទឹកហូរដោយនៅពេលដើមឈើវាងាប់និងបាក់ចូលប្រឡាយ ៕
ដោយ៖ ជីណា