ក្រុម Inter Milan ដែលជាគូប្រជែងដណ្តើមពាន Serie A បានសម្លឹងរកការបន្ថែម៣ពិន្ទុទៀតនៅរាត្រីថ្ងៃសុក្រនេះនៅឯកីឡដ្ឋាន Stadio Giuseppe Meazza ខណៈដែលក្រុមនេះធ្វើជាម្ចាស់ផ្ទះទទួលក្រុម Salernitana ដែលចង់បានឱកាសល្អក្នុងការឡើងឈរកំពូលតារាង ហើយក្រុម Salernitana ក៏ចង់បានឱកាសដើម្បីជៀសវាងពីតំបន់កាត់ចោលដែរ។
ក្រុម Inter Milan ឈរនៅលេខរៀងទី៣ មាន៥៥ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Napoli ចំនួន២ពិន្ទុ ដោយមាន១១ប្រកួតត្រូវលេង។ ចំណែកក្រុម Atalanta ឈរចំណាត់ថ្នាក់លេខ៥ ដែលជាក្លិបដំបូងគេនៅក្រៅតំណែង Champions League ដោយចាញ់៨ពិន្ទុតាមពីក្រោយ។ ក្រុម Inter Milan រកបាន១ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ពួកគេ ដោយស្មើ ០–០ នៅកីឡដ្ឋាន Stadio Comunale Luigi Ferraris ទល់នឹងក្រុម Genoa ដែលបន្តការមិនឈ្នះរបស់ពួកគេរហូតដល់៤ប្រកួត (ស្មើ២ ចាញ់២) ។ចំណែកក្រុម Salernitana បានស្មើ ១–១ ទល់នឹងក្រុម Bologna នៅកីឡដ្ឋាន Stadio Arechi ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេដើម្បីបន្តការមិនទាន់ឈ្នះរបស់ពួកគេដល់ទៅ៦ប្រកួត (ស្មើ៤ ចាញ់២) ដោយធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី២០ មាន១៥ពិន្ទុ ចាញ់១០ពិន្ទុពីក្រុមឈរនៅតំបន់សុវត្ថិភាពជាមួយនឹងការប្រកួត១១នៅសល់។ការប្រកួតក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A រវាងក្រុមទាំង២ ក្រុម Inter Milan បានយកឈ្នះ ៥–០ នៅកីឡដ្ឋាន Stadio Arechi កាលពីខែធ្នូ។ ពេលនោះកីឡាករ Ivan Perisic បើកការស៊ុតបញ្ចូលទីនៅនាទីទី១១ខណៈដែលកីឡាករ Denzel Dumfries, Alexis Sánchez, Lautaro Martínez និង Roberto Gagliardini ក៏រកបានម្នាក់១គ្រាប់ដែរ។ទម្រង់លេងរបស់កីឡាករ Martínez និង Edin Dzeko គឺជាគន្លឹះសម្រាប់ក្រុម Inter Milan នៅរដូវកាលនេះ។ Martínez គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹង១១គ្រាប់ដែលជាចំនួនខ្ពស់បំផុតទី៥ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីកក្នុងឆ្នាំ២០២១–២០២២នេះ ដែល៣គ្រាប់គឺជាគ្រាប់ដំបូងដ៏សំខាន់នៃការប្រកួត។ ចំណែកកីឡាករ Dzeko កំពុងមានការចាប់អារម្មណ៍ជាមួយនឹងការរកបាន១០គ្រាប់។ដោយឡែក Federico Bonazzoli គឺជាកីឡាករសំខាន់ដែលពូកែបំផុតសម្រាប់ក្រុម Salernitana ដោយស៊ុតបាន៦គ្រាប់។ ម្ចាស់ផ្ទះ Inter Milanទទួលបាន២៩ពិន្ទុ (ឈ្នះ៩ ស្មើ២ ចាញ់២) ពី៣៩ប្រកួតដែល ប្រកួត Serie A នៅកីឡដ្ឋាន Stadio Giuseppe Meazza ក្នុងរដូវកាលនេះ ខណៈដែលក្រុម Salernitana នឹងព្យាយាមដោះស្រាយលទ្ធផលមិនល្អក្នុងការប្រកួតក្រៅទឹកដីជាមួយក្រុមខ្លាំងខាងលើ ដោយធ្លាប់ស្មើ២លើក ចាញ់៨លើក និងឈ្នះតែ២លើកប៉ុណ្ណោះក្នុងការប្រកួតក្រៅដី។
ក្នុងការប្រកួតលីកចំនួន៦លើកចុងក្រោយរបស់ក្រុម Inter Milan គឺឈ្នះ១ ស្មើ៣ និងចាញ់២។ ដោយឡែកក្រុម Salernitana ៦ប្រកួតចុងក្រោយដូចគ្នាបានត្រឹមស្មើ៤ និងចាញ់២ប្រកួត ៕ (រូបភាព ៖ soccerway.com)