សម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសកម្ពុជាឲ្យបានងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា

ចែករំលែក៖

ភ្នំពេញ៖ ជាក់ស្តែងនិងត្រូវទទួលស្គា់ល់ពីប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជានោះយ៉ាងច្បាស់ថា ចាប់តាំងពីរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ សម្តេចតេជោ ហ៊ុន សែនបានកសាងប្រទេសដ៏អភ័ព្វមួយនេះដែលស្ទើររលត់រលាយដោយសារសង្គ្រាម អោយបានងើបស្មើមុខមាត់ ជាមួយបណ្តាប្រទេសនានា។ ទីក្រុងភ្នំពេញ ដែលពីមុនជាទីរហោឋាន គឺពេលនេះបានក្លាយជាទីក្រុងលូតលាស់ ទាំងវិស័យវប្បធម៌ និងពាណិជ្ជកម្មសេដ្ឋកិច្ច។ នេះជាមោទនៈភាពរបស់កម្ពុជាដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋដើម្បីសំងំយកសុខតែខ្លួនឯង។

ច្បាស់ណាស់ នរណា ក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការ ពិត ពួកគេមិនដែលបានកសាងមានស្នាដៃអ្វីដល់កម្ពុជាឡើយ ក្រៅអំពីធ្វើអោយកម្ពុជាបែកបាក់។ បំណងពិត ប្រាកដរបស់ពួកគេគឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះដែលកំពុងប្រើប្រាស់នយោបាយប្រជាភិថុតឆ្កឹះឆ្កៀលមួលបង្កាច់ញុះញុងបំភ្លៃព័ត៌មានថាកម្ពុជាអាក្រក់ខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន បានលះបង់កម្លាំងកាយចិត្តអត់ធ្មត់ព្យាយាមបង្រួបង្រួមជាតិ និងលើកកម្ពស់វប្បធម៌ សន្ទនាតែម្ខាងទៀតគ្មានភាពស្មោះត្រង់ដែលសកម្មភាពពួកគេបានឆ្លុះបញ្ចាំងនូវនយោបាយទុច្ចរិតនាំមកអន្តរាយដល់សង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន មិនបណ្តោយអោយនរណាមកបំផ្លិចបំផ្លាញសន្តិភាព ធ្វើអោយកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើង សង្រ្គាមតទៅទៀតឡើយ។ សម្តេចតេជោ ខិតខំជាមួយប្រជាពលរដ្ឋកម្ពុជាដើម្បីការរីកចម្រើន និងឱកាសលូត លាស់ទាំងអស់គ្នា៕

13062131_1002533763128454_771682269026843597_n

13055507_1002533759795121_129292040266336164_n

13087837_1002533919795105_7254943712699765662_n

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print