រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ

ចែករំលែក៖

ភ្នំពេញ ; ការអញ្ជើញចូលរួមថ្លែងសុន្ទរកថារបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ

ក្រសួងការបរទេស និង សហប្រតិបត្តិការការអន្តរជាតិ នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២  បានចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពី ការអញ្ជើញចូលរួមថ្លែងសុន្ទរកថារបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ 

សូមបញ្ជាក់ថា,  នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក) នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិលើកទី៤៩ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសកិច្ចប្រជុំ High-Level Segment មានឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលនៃបណ្តា ប្រទេសនានា និងអង្គការអន្តរជាតិនានា សរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ ប្រទេសអាស៊ានដែលបានចុះ ឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។

High-Level Segment គឺជាវេទិកាសម្រាប់ឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលនៃប្រទេស នានាថ្លែងអំពីអាទិភាពការងារ វឌ្ឍនភាព ការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ និងការផ្លាស់ប្តូរ ទស្សនៈគា្នលើបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស។

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print