ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម សាមុត អធិការគរបាលស្រុកកំពង់រោទិ៍ បានបញ្ជារកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្វាយតាយាន ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាកូនកំលោះនិងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណី
ផ្ទុះហិង្សានៅរោងការ ស្រុកកំពង់រោទ៍។
បើតាមលោក ហែម សាមុត អធិការគរបាលស្រុកកំពង់រោទិ៍បានអោយដឹងនៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២២ថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះរ៉ាដេតអាយុ៤៤ឆ្នាំ មុខរបរកសិកររស់នៅ ភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះ ស៊ុន រឿន អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាកូនកំលោះ រស់ក្នុងភូមិចេក ឃុំសំឡី ស្រុកកំពង់រោទ៍។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។
សូមរំលឹកឡើងវិញថា មានករណីហិង្សា
មួយបានកើតឡើងខណះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីហឹង្សាក្នុងពិធីមង្គលការមួយកន្លែងបណ្ដាលអោយបុរសម្នាក់រងរបួសក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់
ថ្ងៃទី៣ខែមិនា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះសិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មករ រោងចក្ ររស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍និងឈ្មោះហេងហៃអាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្ររស់នៅនៅភូមិសាឡាង ឃុំវាលវែងស្រុកអង្គបូរី ខេត្ត កំពង់ចាម។
ចំណែកម្ចាស់ផ្ទះការមានឈ្មោះព្រាប សូត ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិពោធ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
រីឯបុរសរងគ្រោះមានឈ្មោះ
ឈ្មោះថា លីជុង មុខរបររោងចក្រអាយុ២៥ឆ្នានៅ ភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង រងរបួសចំក្បាលបណ្តាលអោយរង ស្រាល។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានភ្ញៀវជាច្រើនបាននាំគ្នាអញ្ចើញចូលរួមហូប មង្គលការម្នាក់ៗមានទឹកមយខយ៉ាងសប្បាយរីករាយទាំងភ្ញៀវកូនកំលោះនិងកូនស្រី។
ប្រភពបន្តថាលុះនៅវេលាកើតហេតុស្រាប់តែមានក្មេងពីក្រុមបានផឹកស៊ីឡើងអាការះស្រវឹងរួចក៏មានជម្លោះពាក្តសំដីគ្នាក៏ឈានទៅរកការបើកឆាកប្រយុទ្ធគ្នាផ្អើលពេញរោងការបណ្ដាលអោយភ្ញៀវរត់ប្រសេចប្រសាចបណ្ដាលអោយបុរសម្នាក់រងរបួស។
ក្រោយពីមានហេតុការខាងលើសមត្ថកិច្ចបានមកដល់ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយាននិងយកជនរងគ្រោះមកព្យាបាលមុខរបួសផងដែរ៕
ដោយ៖ យឹម សុថាន