នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានក្លាយជាប្រមុខដឹកនាំ បរទេសដំបូងគេបង្អស់បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាគ្សាជាមួយប្រធានាធិបតីពូទីន គិតចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន ។ តាមសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennettបានទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៥ខែមីនា ដោយមានគោលដៅចង់ផ្សះផ្សាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួបពិភាក្សារយៈពេល ៣ម៉ោង ជាមួយប្រធានាធិបតីពូទីន ។ ក្រោយមកក៏បានបន្តទៅកាន់ទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ជួយពិភាក្សាជាមួយ ប្រមុខដឹកនាំអាល្លឺម៉ង់លោក Olaf Scholz។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង លោក Bennett មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះពាក្យសំដី ក៏ដូចជាប្រតិកម្មទៅលើសង្គ្រាមវាយប្រហារដូចប្រទេសលោកខាងលិចមានអាមេរិកជាដើម។ ផ្ទុយទៅវិញ ប្រមុខដឹកនាំអ៊ីស្រាអែល ប្រកាសថាប្រទេសនេះមានទំនាក់ទំនងល្អជាមួយអ៊ុយរុស្ស៊ី។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែនអ៊ីស្រាអែលមិនប្រតិកម្មទៅលើសង្គ្រាមវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអតីតសហភាពស៊ូវៀត ដោយសារតែអ៊ីស្រាអែលក៏បាននឹងកំពុងតែធ្វើសង្គ្រាម ពង្រឹកទឹកដីផងដែរ ។ ដូច្នេះអ៊ីស្រាអែលនិងមិនហានចេញមុខប្រឆាំងការធ្វើសង្គ្រាមរបស់ប្រទេសផ្សេងឡើយ៕ដោយ៖សាធី
រូបថត៖AFP.