ចិនសន្យាថា និងឯកភាព កោះតៃវ៉ាន់តាមសន្តិភាព

ចែករំលែក៖

ក្នុងពេលដែលរុស្ស៊ីកំពុងតែវាយប្រហារទៅលើប្រទេសអ៊ុយក្រែនជាអតីតសហភាពស៊ូវៀត ។ នៅថ្ងៃទី ៦ខេមីនា នេះ នាយករដ្ឋមន្ត្រីចិន លោក លីឃឺជាំង បានសន្យាថា នឹងបង្កើនសន្តិភាពនៅក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ នៅលើវិថីឯកភាពជាតិ។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងដាច់អហង្ការ រាល់ចេតនាចង់ផ្តាច់ខ្លួនទៅជាប្រទេសឯករាជ្យ ក៏ដូចជាការជ្រៀតជ្រែកពីបណ្តាប្រទេសលោកខាងលិច។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិនដោយមិនអាចកាតផ្តាច់បានឡើយ ហើយចិនអាចនឹងប្រើប្រាស់កម្លាំងដលើម្បី បង្រួមបង្រួមជាតិ ប្រសិនបើតៃវ៉ានចង់ប្រកាសឯករាជ្យនោះ។ រយៈពេលកន្លងមក ទីក្រុងប៉េកាំង បានបង្កើនសកម្មភាព នៅជិតកោះតៃវ៉ាន់ ក្នុងពេលដែល កោះតៃវ៉ាន់និងអាមេរិកមានទំនាក់ទំនងកាន់តែជិតស្និទ្ធនិងគ្នា ។ មិនតែប៉ុណ្ណោះអាមេរិកបានលក់អាវុធជាច្រើន ឲ្យកោះតៃវ៉ាន់។ នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំសភាជាប្រចាំ នាយករដ្ឋមន្ត្រីចិន លោក លីឃឺជាំង បានបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងគោរពអនុវត្តទៅតាមច្បាប់ចិនតែមួយ ហើយកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន មិនអាចខ្វះបាន។ ក្នុងពេលនេះដែរ កោះតៃវ៉ាន់បានប្រតិកម្មទៅលើការប្រកាសរបស់នាយករដ្ឋមន្ត្រីចិន ដោយបានបញ្ជាក់ថា ចិនគួតែផ្តោតទៅលើការដោះស្រាយ រាល់កង្វល់របស់ពលរដ្ឋ និងជំរុញប្រជាធិបតេយ្យ ជាជាង មកកំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក៕ដោយ៖សាធី

...

រូបថត៖AAP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print