តាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៦ខែមីនា ថា ក្នុងរយៈពេល ២៤ម៉ោង កន្លងមក វៀតណាមបានរកឃើញករណីឆ្លងថ្មី ១៤២.១៣៦ ស្ថិតនៅក្នុងខេត្តក្រុងចំនួន៦១ ក្នុងនោះមាន ៩២.៨៧៤ ឆ្លងក្នុងសហគមន៍។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺរដ្ឋធានីហាណូយ មានករណីឆ្លងរហូតដល់ ២៩.៥៧៨នាក់ ទីក្រុងបាក់និញ ៨៣៥៥នាក់ ង៉េអាងមាន៧៥៧៩… ។ ចំណែកទីក្រុងហូជីមិញមានករណីឆ្លង២៤៤២នាក់ ។ ករណីឆ្លងភាគច្រើនស្ថិតនៅតំបន់ភាគខាងជើង ចំណែក នៅតំបន់ភាគខាងត្បូងវិញ មានករណីឆ្លងធ្លាក់ចុះខ្លាំង។ ចាប់តាំងពីការផ្ទុះកូវីដ១៩ មកទល់ពេលនេះវៀតណាមបានរកឃើញករណីឆ្លងសរុប ជាង៤,៤លាននាក់ហើយ ឈរលំដាប់ទី២១ក្នុងចំណោមប្រទេសនិងដែនដី២២៥ មានករណីឆ្លងកូវីដ១៩។ ក្នុងពេលនេះដែរក្រសួងសុខាភិបាលវៀតណាម បានដាក់សំណើរឡើងទៅកាន់រដ្ឋាភិបាល ដើម្បីផ្អាក ប្រកាសតួលេខស្តីពីករណីឆ្លងនៅក្នុងប្រទេសក្នុងគោលដៅបញ្ចៀស ការប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋ ។ សំណើរខាងលើកើតឡើងក្នុងពេលដែលវៀតណាមត្រៀមបើកវិស័យទេសចរណ៍ទាំងស្រុងឡើងវិញ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.