ក្នុងរយៈពេលពីរថ្ងៃគយខេត្តរតនគិរីសហការជាមួយកម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តអត់ពន្ធ២គ្រឿង

ចែករំលែក៖

ខេត្តរតនគិរី​៖ បញ្ហារថយន្តអត់ពន្ធគឺជារឿងក្តៅគគុកមួយដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់។ ជាក់ស្ដែងនៅឯខេត្តរតនគិរីអាជ្ញាធរសហការជាមួយកម្លាំងមានសមត្ថកិច្ចកងរាជអាវុធហត្ថបន្តធ្វើសកម្មភាពចុះបង្ក្រាបរថយន្តអត់ពន្ធដូចភ្លៀងរលឹមហើយក្នុងរយៈពេលពីរថ្ងៃសមត្ថកិច្ចបានបង្ក្រាបរថយន្តទំនើប 2គ្រឿងដែលមិនបង់ពន្ធ។

 គួរឱ្យដឹងផងដែរថា រថយន្ត​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង ត្រូវបាន​សមត្ថកិច្ចគយ​សហការ​ជាមួយ​កម្លាំង​កងរាជ អាវុធហត្ថ​ខេត្ត ចុះ​រឹបអូស​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២​នៅក្នុង​ក្រុង​បាន​លុង​។​

​យោងតាម​ផេ​ក​របស់​កងរាជអាវុធហត្ថ​ខេត្តរតនគិរីបាន​ឲ្យ​ដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ម៉ែន សីហា សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ​រដ្ឋ​ករ សាខា​ខេត្តរតនគិរី បាន​ឃាត់​រថយន្ត​ចំនួន​២​គ្រឿង​រួមមាន​៖

១- រថយន្ត​ម៉ាក​ឡិចស៊ីស330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0482 សង្ស័យថា​ គ្មាន​ពន្ធ​នាំចូល ហើយត្រូវបានឃាត់​នៅ​ចំណុច​ជិត​មន្ទីរ​វប្បធម៌​ខេត្ត ក្នុង​ក្រុង​បាន​លុង​​និង​២- រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​400h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-1806 សង្ស័យថា​គ្មាន​ពន្ធ​នាំចូល ត្រូវបានឃាត់​នៅ​ចំណុច​ភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

​បច្ចុប្បន្ន រថយន្ត ទាំង​២​គ្រឿង ត្រូវបាន​រក្សាទុក​នៅ​សាខាគយ​និង រដ្ឋាករ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​។​

​ទាក់ទិន​បញ្ហា​ឃាត់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​ខាងលើនេះ មិនអាច​សុំ​ការពន្យល់​ពី​លោក​ហាល ទូច ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ខេត្ត​រតនគីរី​បានទេ នៅនៅព្រឹកថ្ងៃទី៧ខែមីនា​ឆ្នាំ​២០២២​នេះ ដោយសារ​ទូរ​សព្ទ​រប​ស់លោកជាប់រវល់​។​

...

​ដោយឡែក​លោក​ថាវ យ៉េន មេបញ្ជាការ​កងរាជ អាវុធហត្ថ​ខេត្តរតនគិរី បានបញ្ជាក់​តាម​ទូរ​សព្ទ​ឲ្យដឹង​ថា ខាង​គយ​គេ​សុំ​សហការ​ជាមួយ​កម្លាំង​ប៉េអឹម​ខេត្ត​អញ្ចឹង​សួរ​ទៅខាង​គយ​ទៅបាន​ដឹង​។ លោកបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីគ្រាន់តែបានចូលរួមសហការក្នុងការបង្ក្រាបរថយន្តអត់ពន្ធតាមការស្នើសុំរបស់ស្ថាប័នគយតែប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print