បង្ក្រាបក្រុមជនប្រដាប់អាវុធដោយឃាត់ខ្លួនជនសង្ស័យបាន៤នាក់និងរឹបអូសគ្រឿងញៀនបានជិត៦៥ គីឡូក្រាមរួមជាមួយកាំភ្លើង៣ដើម

ចែករំលែក៖

ភ្នំពេញ : កម្លាំងសមត្ថកិច្ចនៃមន្ទីរបង្ក្រាបបទល្មើសគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបក្រុមប្រដាប់អាវុធដោយឃាត់ខ្លួនបានជនសង្ស័យ៤នាក់និងរឹបអូសបានគ្រឿងញៀនជិត៦៥គីឡូក្រាមព្រមទាំងដកហូតបានកាំភ្លើងវែងខ្លីចំនួន៣ដើម។

 គួររំលឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ  និងលោក វរសេនីយ៍ទោ សេង ឃុនណាងនាយការិយាល័យ ក១១ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង​មានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាប ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

      គោលដៅទី១ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធន:តេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទិន ទី រួមជាមួយរថយន្ត១គ្រឿង និងសារធាតុញៀនប្រ

មាណជាង៦០គីឡូក្រាម។

    គោលដៅទី២ ចុះធ្វើប្រតិបត្តិការនៅ

វេលាម៉ោង១៤:៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានឃាត់រថយន្ត២គ្រឿង និងជនសង្ស័យ៣នាក់ រួមជាមួយនឹង កាំភ្លើង៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុចបុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានខាងលើមាន១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ(មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង៦០គីឡូក្រាមដែលចាប់បាន។២-ឈ្មោះ ដាវ ឌីដាន់ (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។

៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។  ៤-ឈ្មោះ មង្គល សុខហម (MONGKUL SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖

   -មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ ៤២គីឡូក្រាមនិង៧៥៩.៨៤ក្រាម​។

   -ហេរ៉ូអុីន(HEROIN)ទម្ងន់​សុទ្ធ ២១គីឡូក្រាមនិង១២០ក្រាម​។ សរុប សារធាតុញៀនទាំងអស់ប្រមាណ ៦៣គីឡូក្រាមនិង៨៧៩.៨៤ក្រាម។

  -កាំភ្លើងAK ១ដើមនិងកាំភ្លើងខ្លី២ដើម

  – រថយន្ត ៣គ្រឿង។

   បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីតាមនីតិវិធី ហើយ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print