តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសំរោងរ័ត្ន ស្ថិតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ពិធីនេះក៏មានការព្រះនិមន្ត សម្តេចព្រះ ពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ រួមជាមួយមន្រ្តីសង្ឃ និងលោក អ៊ូច ភា អភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេ បញ្ជាការតំបន់សឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ស្រុកពាក់ព័ន្ធ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ្ធជិតឆ្ងាយជាច្រើនកុះករផងដែរ៕