ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធន់ធំក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តធន់តូចមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងការពីរវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៧ខែមិនាឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកពណ៌កណ្តុរប្រមេះពាក់ស្លាក់លេខភ្នំពេញ2BI 8643បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ទៀតបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខភ្នំពេញ3F 8568បើកបរដោយបុសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់ដែលធ្វើដំណើរតាមរថយន្តព្រូសរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ រថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តបង្កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋាលបានមកដល់រួចបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ដោយនិនសុភ័ស្ត