មន្ទីរបញ្ចកោណអាមេរិក បានដិសេធ សំណើររបស់ប្រទេសប៉ូឡូញ ស្តីពីការផ្តលើយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ។ មន្ទីបញ្ចាកោណអាមេរិក កាលពីថ្ងៃទី ៨ខែមីនា(ពេលវេលាអាមេរិក) បានបដិសេធសំណើរផ្តលជំនួយយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា បណ្តាប្រទេសជាសមាជិកណាតូ កំពុងតែមានវិវាទនៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ដែលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ក្នុងពេលនេះដែរ ក៏មានយន្តហោះចម្បាំងមួយគ្រឿង បានហោះហើរចេញពីទីតាំង មួយរបស់អាមេរិក ឬណាតូ ហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការវាយប្រហារទៅលើទីតាំងឈរជើងរបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន ភាគីអាមេរិកបានបញ្ជាក់ថា រាល់ការផ្តល់ជំនួយ យន្តហោះចម្បាំង ឲ្យទៅប្រទេសអ៊ុយក្រែនគឺជាការជំនួយស្មារតីដល់ប្រទេសអ៊ុយក្រែន ក្នុងពេលរុស្ស៊ីវាយប្រហារចូលទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែសកម្មភាពនោះអាចបង្កឲ្យមានបញ្ហាស្មុគស្មានកាន់តែច្រើន ហើយអាមេរិកមិនមានគម្រោងបញ្ជូនយន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែនដោយផ្ទាល់នោះឡើយ៕ដោយ៖សាធី
រូបថត៖Reuters.