ឆ្លងចរន្តអគ្គិសនីឆេះបង្គោលខ្សែភ្លើងមួយដើមយ៉ាងសន្ធោសន្ធៅនៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ អគ្គីភ័យមួយបាន​ឆាបឆេះបង្គោលខ្សែភ្លើងមួយដើមយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ កាលពីវេលា​ម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ទី៩​ ខែមីនា​​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបង្គោលខ្សែភ្លើងមួយដើមបានផ្ទុះចេញផ្កាភ្លើងចេញពីបង្គោលក៏បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានយកបំពង់ពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់ដែលដោយសារតែគ្រប់គ្រង់មិនបាន ក៏សមត្ថកិច្ចមូលដ្ឋានបានទាក់ទងមកកាន់ជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តចំនួនមួយគ្រឿងចុះទៅដល់ទីតាំងកន្លែងកើតហេតុ និង បានធ្វើការបាញ់ពន្លត់ជាស្ថាពរនៅពេលវេលាម៉ោងដដែល៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print