តើលោក តែ រី ជាអ្នកណាបានជានៅពីក្រោយបទល្មើស ឈើអារប្រភេទលេខ២ជាច្រើនគំនរ រាប់ពាន់សន្លឹក មិនបង្ក្រាបបែរជាបណ្តោយឲ្យឈ្មួញ លួចជម្លៀសចេញអស់ ក្នុងពេលមួយយប់

ចែករំលែក៖

ខេត្ដក្រចេះ ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ពលរដ្ឋប្រទះឃើញឈើអា ប្រភេទលេខ២ ជាច្រើនគំនររាប់ពាន់សន្លឹក របស់មេឈ្មួញឈ្មោះឃាង នៅក្នុងភូមិសាស្ត្រអូរកំពីរ គីឡូ១៧,១៨ ក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។ ហើយនៅមិនឆ្ងាយពីថ្នាលបណ្តុះកូនឈើអូរកាំពីរ នៃសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យឡើយ ដែលគ្រប់គ្រងដោយលោកតែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើ រលួសមានជ័យ នោះហើយមិនបសនប៉ុន្មាន ក្រោយការាយការណ៍ជូនលោក ជាមន្ត្រីជំនាញនិងសមត្ថកិច្ច ដើម្បីចុះទប់ស្កាត់ និងបង្ក្រាប តែមិនបានបង្ក្រាបនោះទេ។

តែផ្ទុយទៅវិញមិនបានមកបង្ក្រាបទេ គ្រាន់តែឲ្យរងចាំ តែក្រោយមកធ្វើឲ្យក្រុមឈ្មួញនៅចាំឈើទីនោះ មានម្នាក់ដែលគេស្គាល់ច្បាស់ថាជាឈ្មោះ ឃាង ប្រហែលជាម្ចាស់ឈើនោះហើយ។ បានជ្រាបដល់លោកភ្លាម ទើបជាឃាងនោះ ហានបោះពាក្យសំដីអសុរស អ៊ួតក្អេងក្អាងដល់អ្នកសារព័ត៌មាន ពេលចុះថតផ្តិតរូភាពនោះថា: គេមិចខ្លាចអ្នកណាទេ សូម្បីតែសមត្ថកិច្ច ឬមន្ត្រីជំនាញណា ក៏គេស្គាល់អស់ហើយដែរ។ ហើយឈើប៉ុណ្ណឹងគេហៅកូនចៅគេមក ល្ងិតដីល្ងិតព្រៃ លើកតែ១,២ម៉ោងទេ ដឹកអស់ហើយ។ ការទន្ទឹងរងចាំដល់យប់ ក្រុមការងារក៏បានចេញមកក្រៅវិញ ព្រោះខ្លាចហានិភ័យដល់ខ្លួន ចាំស្អែកឡើងទើបកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកសំបូរ ចុះទៅដល់ចំណុចខាងលើបាត់ឈើអស់ដូចការអះអាងរបស់លោកឃាងមែន ដែលអ៊ួតក្អេងក្អាងថា មិនខ្លាចអ្នកណាទាំងអស់ សមត្ថកិច្ចទាំងធំទាំងតូចគេស្គាល់អស់ហើយ តើមានអ្នកណាហ៊ានចាប់ទៀត។

សូមបញ្ជាក់ថា: ឈ្មួញរកស៉ីដឹកផលអនុផលព្រៃឈើ ទាំងឈ្មួញធំ ទាំងឈ្មួញតូច គ្រប់រូបភាព ដូចជាគ្មានការថប់ថយសោះ នៅតែបន្តកាប់អារជ្រៀក និងបន្តដឹកចេញពីរតំបន់នានា ដូចជាដែនជម្រកសត្វព្រៃភ្នំព្រិច ដូចជាដឹកចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារក៏មាន ដែលឆ្លងកាត់ទឹកដីនៃខេត្តក្រចេះមួយនេះ តាមរថយន្តតូចធំ រថយន្តកែឆ្នៃ គោយន្តកន្ត្រៃ ហូរដូចទឹកបាក់ទំនប់ គ្មានការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។ ខណ:អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្ត្រីជំនាញ កំពង់បើកដៃ អង្គុយចាំទទួលទូរស័ព្ទ ពីរក្រុមឈ្មួញរកស៉ីដឹកឈើល្មើសច្បាប់ ប្រាប់មុនសុំផ្លូវ ចាំទទួលលេខគូទ អស់ទៅហើយនោះ។
មិនខុសអីដូនពាក្យលោកឃាង ជាមេឈ្មួញរកស៉ីឈើល្មើសច្បាប់ ដែលអារឈើគរទុក ជាច្រើនគំនរ ហើយរាប់ពាន់សន្លឹក គ្មានអ្នកបង្ក្រាប។

ព្រោះតែគេស្គាល់អស់ហើយ សមត្ថកិច្ច និងមន្ត្រីជំនាញ ទាំងអ្នកតូច ទាំងអ្នកធំ ក្នុងខេត្តក្រចេះនេះ អ្នកណាក៏មិនហានធ្វើអ្វីលោកឃា ដែរ ហើយក៏នៅមិនឆ្ងាយពីថ្លាលបណ្តុះកូនឈើ គ្រប់គ្រងដោយលោកតែ រី ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើ រលួសមានជ័យនេះតែម្តង។ ទើបត្រឹមតែមួយយប់សោះ ឈើរបស់លោកឃាងនោះក៏ជម្លៀសបាត់អស់ ដូចការអះអាង និងអ៊ួតក្អេងក្អាងរបស់លោកឃាងមែន។ នេះសរបញ្ជាក់ឲ្យឃើញថា: ទឹកដីនៃខេត្តក្រចេះ មួយនេះ ប្រហែលជាអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ អនុញ្ញាតឲ្យក្រុមឈ្មួញឈើ រកស៉ីមុខរបរដឹកឈើហើយមើលទៅ ទើបគ្មានការទប់ស្កាត់និងបង្ក្រាបសោះ។ បែរជាបណ្តោយឲ្យក្រុមឈ្មួញ កាប់អាជ្រៀក ដឹកជញ្ជូនចេញមកពីគ្រប់ច្រកល្ហក ដឹកឆ្លងកាត់ខេត្តក្រចេះយ៉ាងសេរី ដោយគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាយកភ្នែកមើលឡើយ។ ពលរដ្ឋកំពង់ទទូចក៏ដូចសំណូមពរដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង និងមន្ត្រីថ្នាក់ជាតិ មេត្តាចុះពិនិត្យមើលមន្ត្រីថ្នាក់ក្រោមជាតិ កំពង់តែយកកន្ទេលធំបន្លំដេកហើយទៀន ដើម្បីទប់ស្កាត់កុំឲ្យបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើបន្តទៅទៀត បើពុំដូច្នេះទេអស់ហើយ ធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print